ប្រទេសជប៉ុន និងថៃ បានចាប់បង្កើនចំណងមិត្តភាពក្នុងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចឲ្យល្អប្រសើរឡើង ដោយក្នុងនោះក៏បានលុប បំផ្លាញចោលនូវឧបសគ្គមួយចំនួនដែលបានព្រមព្រៀងគ្នាស្ថិតក្រោមកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្ម ជប៉ុន-ថៃ។
ឯកអគ្គរាជទូតជប៉ុន បាននិយាយថា ប្រទេសជប៉ុន ចាប់អារម្មណ៍លើគោលនយោបាយរបស់ប្រទេសថៃ ក្នុងការលើកតម្កើងប្រទេសនេះជាការិយាល័យធំប្រចាំតំបន់សម្រាប់វិនិយោគិនបរទេស។
ឯកអគ្គរាជទូតជប៉ុន ក៏បានបន្តទៀតថា និយាយថា នេះគឺជាបញ្ហាសំខាន់ក្នុងការកែលម្អប្រសិទ្ធភាព នៃការដឹកជញ្ជូនចេញ ចូលកំពង់ផែនេះ ដោយក្នុងនោះបានស្នើថា រដ្ឋាភិបាលថៃត្រូវសាងសង់ផ្លូវថ្នល់បន្ថែមជាច្រើនទៀតនៅជិតកំពង់ផែសមុទ្រនៅទីក្រុង Laem Chabang នៅក្នុងខេត្ត Chon Buri ព្រោះតែបណ្ដាញផ្លូវនេះមានការកកស្ទះខ្លាំង។
នៅក្នុងកិច្ចពិភាក្សា ជប៉ុនបានសង្កត់ធ្ងន់ថា ខ្លួននឹងនាំអ្នកវិនិយោគមកកាន់ប្រទេសថៃឲ្យបានច្រើន ជាពិសេសគឺក្រុមហ៊ុនជប៉ុនដែលមានស្រាប់តែនៅក្នុងប្រទេសថៃតែម្ដង ប៉ុន្តែអ្វីដែលជាកត្តាចម្បងនោះគឺត្រូវដោះស្រាយបញ្ហាដែលរារាំងដល់ដំណើរការពាណិជ្ជកម្មភាពជាដៃគូ៕
មតិយោបល់