បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា វេលាម៉ោង៩ព្រឹក មានសេចក្តីរាយការណ៍ឲ្យសមត្ថកិច្ចដឹងថា នាវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានរថយន្តម៉ាកឡិចស៊ីស១គ្រឿង ពណ៌ស បិទស្លាកលេខ មានមនុស្សប្រុស២នាក់នៅខាងក្នុង បានដឹកសាកសពមនុស្ស មកដាក់នៅវត្តបាលិលេយ្យ។
ក្រោយពីធ្វើការពិនិត្យរួចរាល់ សមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ CHEN ZHIZHONG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEE7921126 ចុះថ្ងៃទី២៩ ខែវិច្ឆិកា ២០១៨ ស្នាក់នៅបន្ទប់ជួល ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅលើសាកសពមានស្លាកស្នាម ៖ -បាក់ក, -ផ្នែកដងខ្លួន ទ្រូងជាំមុតប្រវែង២០សង់ទីម៉ែត្រ ស្នាមជាំទទឹងលើពោះប្រវែង១០.៣០សង់ទីម៉ែត្រ, ខ្នងជាំឆូតរលាត់, ជើងឆ្វេងស្នាមជាំឆូតរលាត់ និងជាំភ្លៅ, -ម្រាមដៃកណ្តាលបាក់, -កដៃឆ្វេងស្នាមមុត, -ដើមដៃឆ្វេងស្នាមជាំ មុត, -ដៃស្តាំមុតជាំ ។
សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនរងគ្រោះស្លាប់ដោយការធ្វើទារុណកម្ម ៕
មតិយោបល់