ជាធម្មតាមនុស្សស្រីតែងតែចង់ឲ្យបុរសដែលជាដៃគូយល់ចិត្ត និងលួងលោម មិនថាជានៅកាលៈទេសៈណាក៏ដោយ។ តើគួរធ្វើបែបម្ដេចនៅពេលដែលមានមិនសប្បាយចិត្ត ឬខឹងនឹងអ្នកនោះ?
ខាងក្រោមនេះ គឺជាយុទ្ធសាស្ត្រមួយចំនួនក្នុងការលួងលោមឲ្យមិត្តស្រីរបស់អ្នកសប្បាយចិត្តរហូតបិទមាត់មិនជិត៖
១.បង្កើតអារម្មណ៍ល្អៗ
បង្ហាញសេចក្តីស្រលាញ់៖ ជាពិសេសនៅតាមទីសាធារណ ឬនៅជាមួយមិត្តភ័ក្ត និងគ្រួសារតាមរយៈកាយវិកាសាមញ្ញៗ ដូចជា ចាប់ដៃនាង ឲ្យណែន ការនិយាយពាក្យផ្អែម ស្រទន់ ជារឿយៗ ទៅកាន់នាងជាដើម។
ការប៉ះអង្អែលថើរៗ៖ ក៏ជាការឆ្លុះបង្ហាញពីទំហំនៃសេចក្តីស្រលាញ់ដែលនាងអាចដឹងបានដែរ និងតាមបែបច្រើនយ៉ាងទៀត។
ព្យាយាមឲ្យនាងជាអទិភាព៖ មិនមែនមានន័យថាយើងនឹងទម្លាក់ខ្លួនឯងជាបុរសឲ្យចុះទន់ខ្សោយនោះទេតែវាមានន័យថាជាការលើកទឹកចិត្តនាងនូវរឿងអ្វីផ្សេងៗ បើទោះបីជាយើងមិនចូលចិត្តក្តី។
២.ឲ្យតម្លៃលើនាង
ផ្តល់កិត្តិយសដល់នាងតាមរយវិធីជាច្រើន និងពេលវេលាផ្សេងគ្នា ហើយហាមជាដាច់ខាតក្នុងការនិយាយបដិសេធគំនិតរបស់នាងតែយើងអាចប្រាប់ថាយើងមាន គំនិតល្អជាងនេះ។
ប្រាប់នាងពីអ្វីដែលយើងធ្វើប្រចាំថ្ងៃ បើអាចព្រោះថាវានឹងបង្កើនទំនុកចិត្តរបស់នាងមកលើរូបយើង។ ផ្តល់ឱកាសឲ្យនាងធ្វើអ្វីដែលនាងចង់ធ្វើដូចជាការចេញលុយនៅពេលញាំអីជាមួយគ្នាជាដើម ព្រោះថាពេលខ្លះនាងចង់ធ្វើជាចៅហ្វាយម្តងម្កាលដែល។
៣.ផ្ដល់លើសពីអ្វីដែលនាងរំពឹងទុក្ខ
ភាពរ៉ូមែនទិកតាមរយការណាត់ជួបពេលល្ងាច ដែលមិនឲ្យនាងដឹងមុនថា យើងបានរៀបចំរបស់ពិសេសឲ្យនាង ដូចជា ការញាំអាហារ នៅភោជនីយដ្ឋានល្បី ជាមួយស្រា និងផ្កាកុលាប ជាដើម។
ជាសុភាពបុរស៖ ទាំងកាយវិកា និង ការនិយាយស្តីជាមួយនាងនៅទីកន្លែងសាធារណ ត្រូវតែចងចាំនូវអ្វីដែលនាងចូលចិត្ត និងមិនចូលចិត្ត និងចងចាំថ្ងៃ ពិសេសនានា ដូចជា ថ្ងៃជួបគ្នាដំបូង ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ថ្ងៃខួបកំណើតជាដើម៕
មតិយោបល់