បើយោងតាមគេហទំព័រ Your Jewish News ដែលចុះផ្សាយកាលពីពេលថ្មីៗនេះឲ្យដឹងថា ក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់មកពីទីក្រុងញូវយ៉ក ត្រូវបានគ្រងតំណែងជាកំពូលចុងភៅជាលើកដំបូង។
ក្មេងប្រុសរូបនោះមានឈ្មោះ Alexander Weiss បានឈ្នះប្រាក់ ១សែនដុល្លារអាមេរិក បន្ទាប់ពីបានគ្រងតំណែងជាកំពូលចុងភៅ ព្រោះគាត់មានជំនាញដ៏ប៉ិនប្រសប់ក្នុងការចម្អិនអាហារ ហើយឥឡូវនេះត្រូវបានគេស្គាល់ស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេស ជាពិសេសគឺអាហារនៅពេលរាត្រី។
Weiss បាននិយាយថាគាត់ចង់បំផុសគំនិតឲ្យក្មេងៗទាំងអស់បានដឹង នឹងចេះចម្អិនអាហារដោយខ្លួនឯង មិនចាំបាច់ពឹងម្តាយរបស់ខ្លួននៅពេលដែលពួកគាត់មានការរវល់៕
មតិយោបល់