ព័ត៌មានជាតិ

ឪពុកម្តាយធ្វេសប្រហែស! កូនជាទីស្រឡាញ់ ត្រូវរថយន្តបុកស្លាប់យ៉ាងរន្ធត់

ស្វាយ​រៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយ​ការ​ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ​ បណ្តាល​ឲ្យ​ក្មេង​ប្រុស​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​នឹង​កន្លែង​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​១០​នាទី​ នៅ​ចំណុច​ភូមិ​ព្រៃ​ម្នាស់​ ឃុំ​សំឡី​ ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​។​

​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​រថយន្ត​បង្កហេតុ​ម៉ាក​ហ៊ី​ យ៉ា​ន់​ដាយ​ ពណ៌​ស​ ស្លាក​លេខ​ ស្វាយ​រៀង​ 3A-0764​ អ្នកបើកបរ​ឈ្មោះ​ និ​ត​ រ៉ា​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​ ព្រៃ​ម្នាស់​ឃុំ​ សំឡី​ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​(​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​)​។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ ច្រេ​ង​ វាសនា​ អាយុ​៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​។​ មូលហេតុ​មាន​ធ្វេសប្រហែស​ឪពុក​ម្តាយ​ធ្វើ​អោយ​ក្មេង​ ឆ្លងកាត់​ផ្លូវថ្នល់​ ។​

​បច្ចុប្បន្ន​វត្ថុ​តា​ រថ​យន្ន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​រោ​ទិ៍​ ចំ​ណែ​មនុស្ស​បាន​ប្រគល់​អោយ​ក្រុម​គ្រួសា​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់