នេះអាចចាត់ទុកថាជាកំពូលវីរៈបុរសដែលមានជាតិម៉ាញេទិចនៅក្នុងខ្លួនពិតមែន លោក Miroslaw Magola វ័យ ៥៥ ឆ្នាំត្រូវបានគេស្គាល់ថាមានសម្ថភាពអាចស្រូបយកលោហៈធាតុដូចនៅក្នុងរឿង X-Men។ លោក Magola គឺជាជនជាតិអាល្លឺម៉ងដែលមានជំនាញចិត្តវិទ្យា ហើយគាត់បានអះអាងថាមានសមត្ថភាពអាចប្រើប្រាស់រាងការរបស់គាត់ស្រូបយកវត្ថុទាំងឡាយណាដែលមានជាតិលោហៈបានដោយមិនចាំបាច់បិទកាវ។ អ្នកជំនាញចិត្តវិទ្យារូបនេះបាននិយាយទៀតថា គាត់បានរកឃើញសមត្ថភាពដ៏ពិសេសរបស់ខ្លួននៅដើមសតវត្សរ៍ឆ្នាំ ១៩៩០ ចាប់តាំងពីពេលនោះមកគាត់បានស្រាវជ្រាវបន្ថែម និងធ្វើតេស្តដោយផ្អែកទៅលើបាតុភូតម៉ាញ៉េទិចនៅក្នុងខ្លួន។ លោកសាស្ត្រាចារ្យ Ellie Crystal ដែលមានជំនាញទស្សនៈវិជ្ជាបានពន្យល់ថា ថាមពលដែលអាចធ្វើឲ្យវត្ថុផ្លាស់ទីបានរូបរាងកាយនោះទេ ផ្ទុយទៅវិញគឺកំលាំងចិត្តដែលអាចបញ្ជារវត្ថុទាំងនោះបាន៕
https://i1272.photobucket.com/albums/y389/domneng/Ailya/MiroslawMagola1_zps20bf499c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/MiroslawMagola2_zpsf098ce8c.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/MiroslawMagola3_zpsb030fb71.jpg
ព័ត៌មានជាតិ
មតិយោបល់