កណ្តាល៖ ជនសង្ស័យ ដែលជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ច ស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួនតាមដីការបង្គាបរបស់ចៅក្របសាលាតំបូងខេត្តកណ្តាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។
ដោយអនុវត្ត តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ 588 ដ.ក.ប.ច.ខ16 ចុះថ្ងៃទី 05.12.2016 របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ណ្តាល ជនសង្ស័យ ឈ្មោះ ទិត្យ ស៊ីណាន ភេទ ប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិ ឆ្មាពួន ឃុំ ជើងកើប ស្រុក កណ្តាលស្ទឹង ខេត្ត កណ្ដាល ពីបទជូញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ជនសង្ស័យដែលសមត្ថកិច្ច បច្ចុប្បន្នត្រូវបានបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់