យោងតាមគេហទំព័រ yourjewishnews បានឲ្យដឹងថា បុរសម្នាក់បានអង្គុយនៅលើចិញ្ចើមផ្លូវសាធារណៈ ដោយពុំមានស្លៀកពាក់អ្វីទាំងអស់ ហើយថែមទាំងយកដែកគោលមកដំភ្ជាប់នៅលើពងស្វាលរបស់គាត់ថែមទៀត។ ហតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងម៉ូស្គូនៃប្រទេសរ៉ុស្ស៊ី ដើម្បីប្រឆាំងតវ៉ានឹងការង្គ្រាបសិទ្ធិនយោបាយរបស់រាដ្ឋាភិបាល។ ភ្ញៀវទេសចរណ៍រាប់រយនាក់ចោមរោមមើលលោក Pyotr Pavelnsky យកញញួរមកដំដែកគោលទៅលើពងស្វាលរបស់គាត់។ នៅពេលដែលប៉ូលិសមកដល់បានយកភួយមកដណ្តប់ឲ្យបុរសម្នាក់នោះមុនពេលនាំគាត់ទៅព្យាបាលនៅគ្លីនិក បន្ទាប់មកគាត់ក៏បញ្ចូនទៅកន្លែងឃុំខ្លួន។ នេះមិនមែនជាលើកដំបូងទេដែល Pavelnsky ប្រើវិធីដ៏ឈឺចាប់ដើម្បីប្រឆាំងតវ៉ានឹងរឿងនយោបាយ លើកមុនគាត់បានដេរបបូរមាត់ជាប់គ្នានៅក្នុងការតវ៉ាដូចគ្នានេះដែរ បន្ទាប់មកមានស្ត្រីពីរនាក់ដែលជាសមាជិកពាក់ស្បែកមុខអាក្រក់ដើម្បីប្រឆាំងតវ៉ាពីបញ្ហានេះតែត្រូវប៉ូលិសចាប់ខ្លួនដូចគ្នា។ នៅក្នុងឱកាសមួយផ្សេងទៀតនោះ Pavelnsky បានរុំខ្លួននៅក្នុងខ្សែលួសបន្លានៅពីមុខអគាររដ្ឋាភិបាលមួយនៅផ្លូវ Petersburg ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់