ចិន៖យោងតាមគេហទំព័រ softpedia ដែលចុះផ្សាយកាលពីថ្ងៃទី ១១ ខែ វិច្ឆកាឆ្នាំ ២០១៣ បានឲ្យដឹងថា ប្រទេសចិនបានហាមឃាត់ការពិសោធន៍គ្រឿងសម្អាងផ្សេងៗ ទៅលើសត្វ។ ទោះបីជាឥឡូវនេះមិនទាន់បានសម្រេចមួយរយភាគរយក៏ដោយ ប៉ុន្តែរយៈពេលពីបីខែទៀតក្រុមហ៊ុនគ្រឿងសម្អាងនឹងបញ្ឍប់ការសាកល្បងផលិតផលរបស់ពួកគេនៅលើសត្វ។ អ្នកការពារសត្វបាននិយាយថា ចាប់ផ្តើមពីខែមិថុនា ឆ្នាំ ២០១៤ ទៅការសោកល្បងគ្រឿងសម្អាងដូចជា សាប៊ូ និងទឹកអប់នឹងត្រូវបញ្ឍប់នៅក្នុងប្រទេសនេះ។ តំណាងក្រុមហ៊ុនចង់ធ្វើការកាត់បន្ថយអំពើដែលប៉ះពាល់ទៅលើសត្វ ពីព្រោះការសាកល្បងបែបនេះមិនអាចបញ្ជាក់ពីគុណភាពបានទេ លុះត្រាតែមានការពិនិត្យត្រឹមត្រូវតាមបច្ចេកវិទ្យា។ ពួកគេនឹងធ្វើការជួបប្រជុំជាមួយនឹងមន្ត្រីនៅទីក្រុងប៉េកាំងនាពេលខាងមុខនេះអំពីបញ្ហាគ្រឿងសម្អាង ហើយក៏សង្ឍឹមថាក្រុមហ៊ុនលក់គ្រឿងសម្អាងទាំងអស់នឹងបញ្ឍប់ការសោកល្បងផលិតផលជាមួយនឹងសត្វ៕
ព័ត៌មានជាតិ
មតិយោបល់