បើយោងតាមគេហទំព័រ Your Jewish News ដែលបានចុះផ្សាយកាលពីពេលថ្មីនេះឲ្យដឹងថា នាយកសាលាឯកជនមួយរូបត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើបានសត្វឆ្កែយ៉ាងឃោឃៅ។
តាមរបាយការណ៍បញ្ជាក់ថានាកយកសាលាស្រីរូបនោះមានឈ្មោះ Rosa Martinez វ័យ ៥៧ ឆ្នាំជានាយកសាលាឯកជននៅតំបន់ Houston រដ្ឋតិចសាស បានប្រកែកនឹងការចោទប្រកាន់ថានាងប្រព្រឹត្តអំពើឃោឃៅទៅលើសត្វ។
ឆ្កែរបស់នាងមួយក្បាលឈ្មោះ Rainy ត្រូវបានរបួសជើងមុខទាំងពីរយ៉ាងធ្ងន់ធ្ងរ ហើយវាស៊ីអាហារមិនគ្រប់គ្រាន់ថែមទៀត។ Martinez មិនបានពន្យល់ពីហេតុផលនៃការរងរបួសរបស់សត្វឆ្កែឡើយ ហើយនាងថែមទាំងបាននិយាយថា អយុត្តិធម៌ណាស់ នាងមិនបានធ្វើអ្វីខុសទេ។ ក៏ប៉ុន្តែចាប់តាំងពីដឹងព័ត៌មាននេះ ប៉ូលិសបាន ជួយសង្គោះឆ្កែទាំងពីក្បាលនោះឲ្យរួមផុតពីទុក្ខវេទន្នា និងធ្វើការព្យាបាលវាថែមទៀត៕

មតិយោបល់