ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មុននេះបន្តិច មានរថយន្តស្ទូចមួយគ្រឿងបានបុករះម៉ូតូចំនួន៣គ្រឿង និងបន្តទៅបុករថយន្តឡិចស៊ីសមួយគ្រឿងបន្ថែមទៀត បណ្ដាលឲ្យរងរបួសធ្ងន់៣នាក់ ស្ថិតគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នករងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗ។
ហេតុការណ៍នេះបង្កឡើងដោយរថយន្តស្ទូចម៉ាក ហ្វុយហ្សូ ពាក់ស្លាកលេខភ្នំពេញ 3B-9688 បើកបរដោយបុរសម្នាក់រត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតំបន់នោះ។
ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕
https://youtu.be/wNv6xnZPVQw















មតិយោបល់