ព័ត៌មានជាតិ

ក្រុមហ៊ុន​ដែកថែប​ជប៉ុន ជះ $ ៣០០​លាន​ដុល្លារ នៅ​ថៃ​

​ក្រុមហ៊ុន​ផលិត​ដែកថែប​ឈានមុខ​គេ​ទី​ពីរ​របស់​ជប៉ុន JFE Steel Corp រំពឹងថា រោងចក្រ​ដែកថែប​បន្ទះ​តម្លៃ ៣០០​លាន​ដុល្លារ​អាមេរិក​របស់ខ្លួន​នៅ​ថៃ​នឹង ដំណើរការ​សមត្ថភាព​ពេញលេញ​នៅ​ត្រីមាស​ទី​បួន​នៅ​ឆ្នាំ ២០១៤​។​
jfe_web
​យោង​តាម​សារព័ត៌មាន Bloomberg បានឲ្យដឹងថា លោក Eiji Hayashida ប្រធាន​ប្រតិបត្តិ​បាន​និយាយ​នៅក្នុង​ការបើក​ដំណើរការ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ JFE Steel Galvanising (​ប្រទេស ថៃ​) (JSG) កាល​ពី​ថ្មីៗ​នេះ បាន​និយាយថា​៖ “​រោងចក្រ​នៅ​ក្នុង​ប្រទេស ឥណ្ឌូនេស៊ី ភាគច្រើន​នឹង​បម្រើ​ទីផ្សារ​ក្នុងស្រុក​”​។​

​លោក Hayashida បាន​បន្តទៀតថា រោងចក្រ​ថៃ​នៅតែ​អាច​រក​បាន​ទីតាំង​សម្រាប់​ការពង្រីក​នាពេល​អនាគត​។ “​តម្រូវការ​ទីផ្សារ​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​កំពុង​កើនឡើង ខ្លាំង​មិន​ធ្លាប់​មាន​ពីមុនមក​។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​ជំរុញ​កំណើន​តម្រូវការ​នៅ​ពេល​អនាគត​”​។ នេះ​ជា​សំដី​ដែល​បាន​បាន​បញ្ជាក់បន្ថែម​។​

​លោក Yoshiyuki Morita នាយក​គ្រប់គ្រង​របស់ JSG បាន​និយាយថា រោងចក្រ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​សម្រេច​បាន​សមត្ថភាព​អតិបរមា នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៤ ដោយ​មិន​មាន​ការនាំចេញ​ផ្ទាល់​នោះ​ទេ​៕​

មតិយោបល់