ព័ត៌មានជាតិ

សិក្ខាសាលា​ស្ដីពីរ​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ស្រះ​ជំរក​ត្រី​

 ​កំពង់ធំ​៖​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ​បាន​បើក​សិក្ខាសាលា​រៀបចំ​ដោយ​អង្គការ​មជ្ឈមណ្ឌល​ត្រី​ពិភពលោក​ហៅ​កាត់​(​យូ​សេដ​)​បាន​សហការ​ជាមួយ​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ​និង​ខ័ណ្ឌ​រដ្នា​បាល​ជលផល​ខេត្ត​កំពង់ធំ​ក្រោម​ការផ្ដល់​ជំនួយ​ដោយ​ទីភ្នាក់ងារ​សហ​រដ្ន​អា​មេ​រិច ដើម្បី​អភិ​វឌ្ឈន៍​ជា​អន្តរជាតិ ពិធី​នេះ​មាន​ការចូលរួម​ពីរ​ឯកឧត្តម ប្រាក់​សា​រ៉ា​ត អភិបាលរង​ខេត្ត លោកស្រី​យលថា​នារី អភិបាលរង​ខេត្ត លោកស្រី​ជុំ​ច័ន្ទ​ពុទ្ធា​វី ទាយិការ​អង្គការ​ទ្រទ្រង់​ស្ដ្រីខ្មែរ លោក​គិមមីរ៉ា​តូ​រី​អ្នកសម្រប់សម្រួល​ថ្នាក់​ជាតិ​របស់​អង្គកា​រ​ត្រី​ពិភពលោក​ព្រមទាំង​សក្ខា​កាម មេភូមិ មេឃុំ​ជា​ច្រើន​នាក់​ចូលរួម​ផងដែរ​។​

សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​អស់​រយះពេល​៣​ថ្ងៃ​ក្នុង​គោលបំណង​រួម​សហការ​ជាមួយ​រាជ​រដ្នាភិបាល​ដែល​មាន​រយះពេល​៥​ឆ្នាំ​គឺ​ពីរ​ឆ្នាំ​២០១២​ដល់​២០១៦​ដែល​គំរោង​នេះ​ត្រូវបាន​គេ​ហៅថា (​គំរោង​បង្កើន​ធនធាន​ជលផល​នៅ​តាម​វាលស្រែ​)​ដើម្បី​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ធនធាន​ជលផល​ប្រភេទ​ជី​វះ​ជុំ​រុះ​ផ្សេងៗ​និង​ការ​ចិញ្ចឹមជីវិត​របស់​ប្រជា​ពល​រដ្ន​ដែល​ពឹងផ្អែក​ទៅលើ​ធនធាន​ជលផល​ជុំវិញ​ជន្លង់​ជំរក​ត្រី​សហគមន៍​ជុំវិញ​បឹង​ទន្លេសាប​ក្នុង​នោះ​មាន​ខេត្ត​៤ ពោធិ៍សាត់ បាត់ដំបង សៀមរាប​និង​កំពង់ធំ ក្នុង​គោលបំណង​សំខាន់​របស់​គម្រោង​នេះ​គី​ធ្វើអោយ​ប្រសើរ​ខាង​ធនធាន​ជលផល​តាម​តំបន់​ជំរក​ត្រី​សហគម​ន៍​និង​តាម​វាលស្រែ ដើម្បី​ឆ្លើយតប​ទៅ​និង​រាជ​រដ្នាភិបាល​ដែល​បាន​បង្កើត​អោយមាន​ជំរក​ត្រី​សហគមន៍​ចំនួន​១២០០​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០១៩​ហើយ​ដែល​ជា​ប្រភព​ត្រី​ដ៏​សំខាន់​សំរាប់​ជួយ​កំនើន​សេដ្នកិច្ចជាតិ​និង​ធ្វើអោ​យ​ទិន្នផល​ត្រី​តាម​បែប​ធម្មជាតិ​កើនឡើង​ពី​រ​១១០០០០​តោន​ឆ្នាំ​២០០៨​ទៅដល់​៥០០០០០​ក្នុង​ឆ្នាំ​២០១៩​។ លទ្ធផល​រយះពេល​៣​ថ្ងៃ​នេះ​ទទួលបាន​សក្ខា​កាម​១០៨​នាក់​និង​ស្ដ្រី​០៦​នាក់​មកពីរ​២៣​សហគមន៍​គឺ​ខាង​សៀមរាប​១២​សហគម​ន៍​និង​កំពង់ធំ​១១​សហគមន៍​តាម​បទ​បង្ហាញ​របាយការណ៍​តាម​សហគមន៍​នី​មួយៗ​គឺ​ការគ្រប់គ្រង​ផែនការ​ទទួលបាន​ជោគជ័យ​មាន​ទី​១ រនា​សម្ព័ន ,​ទី​២ ការអនុវត្តន៍​និង​ការគ្រប់គ្រង​ផែនការ​,​ទី​៣​ការ​គៀងគរ​ធនធាន​,​ទី​៤​ការចូលរួម​,​ទី​៥​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ ទី​៦​ការបង្ហាញ​ពី​រ​ផែនការ​គម្រោង​របស់​ខ្លួន សួរ​និង​ឆ្លើយ​ក្នុង​ក្រុម​នីមួយៗ​ទី​៧​បទ​បង្ហាញ​ពីរ​លទ្ធផល​ការងារ​និង​អនុសាសន៍​ល្អៗ​ព្រមទាំង​ការប្ដេជ្ញាចិត្ត​ក្នុង​ការអនុវត្តន៍​តាម​មូលដ្ថាន ព្រមទាំង​បង្ហាញ​ពីរ​លទ្ធផល​ដែល​សហគមន៍​ទាំង​៦​ដែល​ទទួល​ពិន្ទុ​ក​ខ្ពស់​ជាងគេ រួម​មាន​សហគមន៍ បឹង​ធារ បឹង​កំហែង​សារ​អន្ទាក់​កុមារ អូរ​បុស្ស​ម្កាក់​ក្នុង​ខេត្ត​កំពង់ធំ ត្រពាំង​គុយ ត្រពាំងវែង អូរ​ធំ​ស្រ​ណា​ល​ក្នុង​ខេត្តសៀមរាប​។​

​ឯកឧត្តម​ប្រាក់​សារ៉ាត់​បាន​មានប្រសាសន៍​ផ្ដាំផ្ញើរ​ដល់​សក្ខា​កាមទាំង​អស់​យកចិត្តទុកដាក់​រៀនសូត្រ​មាន​ភាព​សហការគ្នា​បានល្អ​ក្នុង​ការបំពេញ​ភារកិច្ច​អនុវត្តន៍​តាម​មូលដ្ថាន ចាប់​ដៃគូរ​ជាមួយ
​រដ្នាភិបាល​ក្នុង​កិច្ចការ​លុបបំបាត់ភាព​ក្រីក្រ​ជួយ​ប្រជា​ពល​រដ្ន​យើង​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ជា​នាយក​មន្ដ្រី​ជា​អ្នកដឹកនាំ​ដែល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​ពីរ​ជី​វិភាព​របស់​ប្រជា​ពល​រដ្ន​ជា​ពិសេស​បងប្អូន​យើង​ដែល​រស់នៅ​តាម​ទីជនបទ​ស្រុក​ស្រែ​ចំការ​អោយ​មាន​ទឹក​សំរាប់​ធ្វើស្រែ​ផង​និង​មាន​ត្រី​សំរាប់​ហូប​ចុក​គ្រប់គ្រាន់​ផង​៕
2014-03-18_100933
​ ​

មតិយោបល់