ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណី រំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលជាកូនបង្កើតរបស់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឃុន សឺង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះអាយុ១២ឆ្នាំ ។
សូមបញ្ជាក់ថា ករណីនេះកើតឡើងខណៈដែលជនសង្ស័យជាឪពុកបង្កើតផឹកស្រវឹង បានចាប់កូនស្រីបង្កើតខ្លួនឯងរំលោភ ហើយកន្លងមកជនសង្ស័យធ្លាប់ប្រើដៃលេងប្រដាប់ភេទកុមារីរងគ្រោះចំនួន ៣ដង ផងដែរ៕
មតិយោបល់