ទីក្រុងប៉េកាំង (14/11/13) ៖រដ្ឋាភិបាលជប៉ុននឹងពិចារណាទៅលើកម្ចីទឹកប្រាក់ប្រមាណជិត 30 ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ប្រតិបត្តិការបោសសម្អាតកាកសំណល់រោងចក្រនុយក្លេអ៊ែរ Fukushima ។
លុយទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ការជួយក្រុមហ៊ុនផលិតថាមពលអគ្គិសនីជប៉ុនក្នុងការធ្វើសំណងទៅកាន់ប្រជាជនដែលបានជន្លៀសនិងតំបន់ដែលបានប៉ះពាល់ដោយសារសារធាតុពុលដែលបានហូរចេញពីរោងចក្រនុយក្លេអ៊ែរដែលបានផ្ទុះកាលពីលើកមុននោះ។សម្រាប់ដំណើរការនិងផែនការនៃការរៀបចំសម្អាតនិងការរៀបចំសំណង់គឺកំពុងតែប្រព្រឹត្តទៅបណ្តើរៗហើយ មកទល់ពេលនេះគិតចាប់ពីហេតុការណ៍នៃការធ្លាយរោងចក្រនុយក្លេអ៊ែរ Fukushima កាលពីពីរឆ្នាំមុនបានធ្វើឲ្យជប៉ុនបានប្រើប្រាស់ទឹកប្រាក់សរុបប្រមាណជា 80 ពាន់លានដុល្លារហើយ៕
មតិយោបល់