ព័ត៌មានជាតិ

ក្រុមហ៊ុន GM ត្រៀម​បើក​ការិយាល័យ​ថ្មី​នៅ​សិង្ហ​បុរី​

​ក្រុមហ៊ុន​ផលិត​រថយន្ត General Motors (GM) ដែល​តែងតែ​និយាយ​ជាប់មាត់​ថា ចិន​ថា​ជាទី​ផ្សារ​ធំ​បំផុត​របស់​ខ្លួន នឹង​បើក​ការិយាល័យ​កណ្ដាល​ថ្មី​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ជំរុញ​ទីផ្សារ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ឥណ្ឌា​។​
2006 GM TEN Event - Stacy Keibler
​ក្រុមហ៊ុន GM បាន​និយាយ​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា ការិយាល័យ​ថ្មី​នេះ នឹង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​២​ឆ្នាំ ២០១៤ ដោយ​ក្រុមហ៊ុន​បាន​ចាត់តាំង​លោក Stefan Jacoby ជា​អនុប្រធាន​ប្រតិបត្តិ ដើម្បី​ត្រួតពិនិត្យ​មើល​បុគ្គលិក ដែល​មាន​ចំនួន​ប្រហែលជា ១២០​នាក់​។​

​នៅ​ពី​ឆ្នាំ ១៩៩៤ ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ បាន​ឈាន​ជើង​ចូល​ប្រទេស​ឥណ្ឌា ហើយ​មាន​រោងចក្រ ២​នៅក្នុង​ប្រទេស​នេះ​។​
​កាលពី​ឆ្នាំ​២០១២ GM បាន​លក់​រថយន្ត​ចំនួន ២,៨៤ លាន​គ្រឿង​នៅ​ចិន ដែល​បាន​ធ្វើឲ្យ​ប្រទេស​នេះ​ក្លាយជា​ទីផ្សារ​ធំ​បំផុត​របស់​ខ្លួន​តែមួយគត់ ហើយ​រំពឹង​ថា នឹង​ចែកចាយ​រថយន្ត ៣ លាន​គ្រឿង​នៅ​ឆ្នាំ​នេះ​៕​

មតិយោបល់