កូរ៉េខាងត្បូងគឺជាប្រទេសមួយដែលមានអត្រាការវះកាត់កែប្រែសម្រស់កម្រិមធ្យមខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោក។ បើយោងតាមគេហទំព័រ Jezebel បានឲ្យដឹងថា ជារៀងរាល់ថ្ងៃអ្នកឯកទេសបានធ្វើការវះកាត់កែប្រែសម្រស់ស្ត្រី ៥ នាក់ជារៀងរាល់ថ្ងៃនៅទីក្រុងសេអ៊ូល។ ការវះកាត់កែប្រែសម្រស់បានក្លាយទៅជាភាពពេញនិយមសម្រាប់ក្មេងស្រីនៅក្នុងប្រទេសនេះ ដូចជាការក្រែប្រែស្បែកឲ្យស ជើងឲ្យស្រលូន ត្របកភ្នែកពីរជាន់ ច្រមុះនិងចង្ការធ្វើឲ្យស្រួច។ ម្យ៉ាងទៀតអ្នកដែលធ្វើការកែប្រែសម្រស់ត្រូវបានគេថតរូប ដើម្បីបង្ហាញឲ្យអ្នកដទៃដែលមិនដឹងពីភាពអស្ចារ្យនៃការកែប្រែសម្រស់នេះមានការភ្ញាក់ផ្អើល។ មានមនុស្សជាច្រើនបានបញ្ចេញមតិថា បើទោះជាមានភាពស្រស់ស្អាតខ្លាំងក៏ពិតមែន ប៉ុន្តែសម្រស់នេះបានមកពីការវះកាត់តែប៉ុណ្ណោះ គឺមិនដូចពីធម្មជាតិឡើយ៕



មតិយោបល់