ព័ត៌មានជាតិ

អាមេរិក​សម្រេច​កម្ទេច​ចោល​ភ្លុក​ខុសច្បាប់​ជិត 6 តោន​

​ភ្លុក​និង​គ្រឿង​ប្រដាប់ប្រដា​ធ្វើ​ពី​ភ្លុក​រាប់ពាន់​ដែល​បាន​ប្រមូល​ទុក​អស់​រយៈពេល 25 ឆ្នាំ​មកហើយ​ត្រូវ​បាន​កិន​កម្ទេចចោល​នៅ​នឹង​ទីក្រុង Denver ប្រទេស​អាមេរិក​។​ភាគច្រើន​នៃ​របស់របរ​ទាំងនោះ​ដែល​ត្រូវ​បាន​ប្រមូល​បាន​ខុសច្បាប់​ពី​ក្រុម​ចោរ​លួច​អ្នកជំនួញ​និង​ភ្ញៀវទេសចរ​ជាដើម​ចាប់តាំងពី​ឆ្នាំ 1989 នៅពេល​ដែល​របរ​ពាណិជ្ជ​កម្ម​ភ្លុក​នេះ​ត្រូវបាន​រីក​រាលដាល​ឡើង​។​
stockpile
​សត្វ​ដំរី​រាប់សិប​ក្បាល​ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​បាញ់សម្លាប់​ដើម្បី​យក​ភ្លុក​ជា​ថ្នូរ​នឹង​ប្រាក់កម្រៃ​ដ៏​ច្រើន​លើសលប់​ដែល​មាន​នៅក្នុង​ទីផ្សារ​លក់ដូរ​ទំនិញ​ប្រភេទ​នេះ​បើទោះបីជា​ការហាមឃាត់​ជា​សាកល​បាន​ធ្វើឡើង​យ៉ាង​តឹងរឹង​យ៉ាងណាក្តី​។​អ្នកជំនាញ​បាន​និយាយ​ថា​ជំនួញ​និង​ទីផ្សារ​ភ្លុក​ដំរី​ខុស​ច្បាប់​កំពុង​តែ​បាន​គម្រាមកំហែង​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​សត្វ​ដំរី​នៅ​ទ្វីបអាហ្វ្រិក​ដែល​ជា​ទឺកដី​ដ៏​ពិសិដ្ឋ​នៃ​ជម្រក​របស់​សត្វ​ដំរី​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/stockpile2_zps04b5b56a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/stockpile3_zpsbc846b53.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/stockpile1_zpsfe392d7f.jpg
ប្រភព៖ BBC

មតិយោបល់