ព័ត៌មានជាតិ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន កើនឡើង ៣១% ក្នុង​រយៈពេល ៩​ខែ​ដំបូង​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​បាន​កើនឡើង ៣១​ភាគរយ នៅក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយ​សូម​អរគុណ​ចំពោះ​ចំណង​មិត្តភាព​ដ៏​ជិតស្និទ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​សម្ដី​របស់ លោកស្រី​ឯកអគ្គរដ្ឋទូត​ចិន Bu Jianguo បាន​ថ្លែ​មកកាន់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​
Cambodia
​ចាប់ពី​ខែ​មករា​ដល់​ខែ​កញ្ញា​ឆ្នាំនេះ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មាន​ចំនួន ២,៨៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​កើនឡើង ៣១​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន នេះ​បើ​យោង​តាម​សម្ដី​លោកស្រី​ឯកអគ្គរដ្ឋទូត​បានឲ្យដឹង​។​

“​ជាមួយ​នឹង​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ​ខ្ញុំ​ជឿជាក់​ថា​ប្រទេស​ទាំង​ពីរ​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​នៃ ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ នៅក្នុង​ឆ្នាំ ២០១៧” អ្នកស្រី​បាន​និយាយថា​នៅក្នុង​ពិធី​ចុះហត្ថលេខា​មួយ​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​ផលិតផល​ចម្បង​របស់​ប្រទេស​ចិន​បាន​លក់​ទៅ​ឲ្យ​ប្រទេស​កម្ពុជា​គឺជា​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ វត្ថុធាតុដើម ម៉ាស៊ីន ម៉ូតូ រថយន្ត ម្ហូបអាហារ គ្រឿង​អេឡិចត្រូនិ គ្រឿង​សង្ហារឹម ផលិតផល​ថាំ​ពេទ្យ និង​គ្រឿងសំអាង ខណៈពេល​ដែល​ប្រទេស​កម្ពុជា​លក់​អង្ករ កៅស៊ូ​ស្ងួត ដំឡូង​មី ត្រី​និង​សម្លៀក​បំពាក់​ទៅ​កាន់​ប្រទេស​ចិន​។​កាលពី​ឆ្នាំមុន ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ ២,៩​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​កើនឡើង ១៦​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១១៕​

មតិយោបល់