Temple Run ជាហ្គេមសម្រាប់លេងនៅលើទូរស័ព្ទមួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ ដោយក្រុមហ៊ុន Imangi Studios ជាអ្នកបង្កើត ហើយហ្គេមនេះក៏ចាប់ផ្ដើមល្បីនៅក្នុងឆ្នាំ ២០១៣។
ថ្មីៗនេះ សារព័ត៌មាន Hollywood Reporter បានឲ្យដឹងថា ហ្គេម Temple Run នឹងចេញជាភាពយន្ត ព្រោះថានៅពេលនេះក្រុមហ៊ុនផលិតភាពយន្តកំពុងតែសិក្សាទៅលើគម្រោង។
បើតាមប្រភពខាងលើ លោក David Heyman ដែលជាអ្នកដឹកនាំរឿង Harry Potter នឹងចូលខ្លួនមកដឹកនាំរឿង Temple Run ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតនៅមិនទាន់ដឹងច្បាស់នោះទេ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនេះដែលហ្គេមប្រែក្លាយជាភាពយន្តនោះ នៅមុននេះ Angry Birds ក៏កំពុងតែត្រូវបានផលិតចេញជាភាពយន្តផងដែរ ហើយវានឹងបង្ហាញខ្លួននៅក្នុងឆ្នាំ ២០១៦៕
មតិយោបល់