យោងតាមក្រសួងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា នៅក្នុងខែកញ្ញា ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ បានជួបនូវឱភាពពាណិជ្ជកម្ម ដែលមានទឹកប្រាក់ទំហំ ៤១,៨ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ដោយកាលពីខែសីហាមានចំនួន ៣៨,៧ពាន់លានដុល្លារអាមេរិក។
ការនាំចេញរបស់ប្រទេសមួយនេះ បានធ្លាក់ចុះ ដោយសារតែការលក់ឥវ៉ាន់ប្រើប្រាស់ ការផ្គត់ផ្គង់និងសម្ភារឧស្សាកម្មទៅក្រៅប្រទេសមានចំនួនតិចតូច ដែលធ្វើឲ្យធ្លាក់ចុះ ៤០០លានដុល្លារអាមេរិកស្របពេលដែលការទិញឥវ៉ាន់ និងរថយន្តពីបរទេសកើនឡើង។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ កំណើននៃការនាំចេញបានចួយឲ្យកំណើនសេដ្ឋកិច្ចអាមេរិកស្ទុះឡើង ២,៨ភាគរយ ហើយក៏ជាត្រីមាសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ផងដែរ៕
មតិយោបល់