ក្រចេះ: នៅវេលាម៉ោង ៥ និង២១នាទីល្ងាច ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចអូយាវ ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ក្រុមស្រាវជ្រាវព័ត៌មាននិងបង្រ្កាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយអាវុធហត្ថស្រុកសំបូរ បានធ្វើឃាត់ទូកម៉ាស៊ីនមួយគ្រឿង ដែលផ្ទុកឈើសុក្រំប្រហែលចំនួន ៦ម៉ែត្រត្រីគុណ ដែលជនល្មើសបានបើកយកទៅទុកចោលនៅមាត់ច្រាំងទន្លេបន្ទាប់ពីដឹងថា កំលាំងរបស់សមត្ថកិច្ចបានចុះទៅទីនោះ ខណៈជនល្មើសបានរត់គេចខ្លួន។
បច្ចុប្បន្នជំនាញរដ្ឋបាលព្រៃឈើកំពុងចាត់ចែងយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើព្រែកប្រសព្វ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់