នៅកំឡុងពេលទស្សនកិច្ចមួយរបស់លោកប្រធានាធិបតីភីលីពីនលោក Benigno Aquino បានស្តីបន្ទោសលើមន្ត្រីរដ្ឋាភិបាលក្នុងតំបន់មួយចំនួនដែលបានទទួលរងគ្រោះថាដោយសារតែការខ្វះការប្រុងប្រយ័ត្នលើខ្យល់ព្យុះទីហ្វុង Haiyan ហើយលោកបានបន្តទៀតថាពួកគេបានធ្វើការដោយខ្វះការផ្តល់ពត៍មានគ្រប់គ្រាន់មុនពេលគ្រោះថ្នាក់កើតឡើង។
យោងតាមរបាយការណ៍មួយចុងក្រោយបំផុតបានឲ្យដឹងថាប្រជាពលរដ្ឋប្រមាណ ៣៩៧៤ នាក់ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធម្មជាតិមួយនេះហើយមនុស្ស ១១៨៦ នាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយ។ ជំនួយអន្តរជាតិលើបញ្ហាកង្វះស្បៀងនិងជម្រកបណ្តោះអាសន្នត្រូវបានចាប់ផ្តើមធ្វើឡើងហើយ។
ព្យុះទីហ្វុង Haiyan ជាព្យុះដែលមានកម្លាំងខ្យល់ខ្លាំងជាងគេដែលមិនធ្លាប់មានហើយវាបានធ្វើឲ្យប្រជាពលរដ្ឋភីលីនប្រមាណជាជិត ៥០០.០០០ នាក់គ្មានទីកន្លែងស្នាក់នៅ។




មតិយោបល់