ព័ត៌មានជាតិ

ប្រាក់​ចំណេញ​សុទ្ធ​ Toyota​ ក្នុង​រយៈ​ពេល​ ៦​ខែ​កើន​ឡើង​ជាង​ $១០​លាន​ដុល្លារ​

ជប៉ុន៖ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ Toyota​ Motor​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង​រហូត​ដល់​ ១០,១៤​លាន​ដុល្លារ​អាមេរិក​ នៅ​ក្នុង​រយៈ​ពេល​ ៦​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៣​ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​កន្លង​ទៅ។​

Girl-Toyota-Motor

កសែតធំមួយក្នុងចំណោមកាសែតជាតិធំៗទាំង ៥របស់ជប៉ុន Asahi Shimbun ​បាន​ឲ្យ​ដឹង​ថា​ ចំនួន​ប្រាក់​ចំណេញ​សុទ្ធ​​នេះ​​បាន​កើន​ឡើង​ ៨២,៥​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។​ មូល​ហេតុ​ដែល​នាំ​ឲ្យ​​ប្រាក់​ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​ផលិត​​រថ​យន្ត​នេះ​កើន​ឡើង​ ដោយ​សារ​តែ​រូបិយ​ប័ណ្ណប្រា​ក់​យ៉េន​ធ្លាក់​ចុះ ​និង​ទីផ្សារ​នៅ​អាមេរិក​ខាង​ជើង​បាន​ងើប​ឡើង។​

ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា នៅទីផ្សារអាមេរិកខាងជើង បរិមាណ​លក់​រថយន្ត​​សរុប​មាន​ចំនួន​ ១,២៩​លាន​គ្រឿង​ ដោយ​​កើន​ឡើង​ ៣៧.៣០០​គ្រឿង។​ ព្រម​ជា​មួយ​គ្នា​នោះ ​Toyota​ ក៏​បាន​ព្យាករ​ថា​ ប្រាក់​ចំណូល​សុទ្ធ​សរុប​​កើន​ឡើង​​ដល់​​២៥​​ពាន់​​ពាន់​លាន​យ៉េន៕​

មតិយោបល់