ព័ត៌មានជាតិ

ចិន​​ផលិត​​មាស​​បាន​​ជាង​​ ៣០​០​​តោន​​ក្នុង​​រយៈ​​ពេល​​ ៩​​ខែ​​ដំបូង​​

ចិន៖ ចិន​ផលិត​បាន​មាស​ចំនួន​ ៣០៧,៨​តោន​នៅ​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ ​២០១៣ ​ដោយ​បាន​កើន​ឡើង​ ៦,៨​ភាគរយ​ ស្មើ​នឹង​ ១៩,៦០​តោន។​ នេះ​បើ​យោង​តាម​សមាគម​មាស​ចិន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​។

china-gold

យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ផលិត​ផល​សរុប​ដែល​បាន​មក​ពី​ការ​រុករក​រ៉ែ​មាស​​មាន​ចំនួន​ ២៥៣,១៥​តោ​ន​ ដោយ​កើន​ឡើង​ ៤,៩​ភាគរយ​ នៅ​សល់​ ៥៤,៦៥​តោន​ផ្សេង​ទៀត​គឺ​បាន​មក​ពី​សារ​ធាតុ​រ៉ែ​ផ្សេងៗ​ដែល​​មិន​​មែន​ជា​ជាតិ​ដែក។​

ចិនគឺជាប្រទេសដែលផលិតមាសធំជាងគេនៅលើពិភពលោកចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលប្រទេស​មួយ​នេះ​​ផលិត​​ចេញ​បាន​ដែក​ចំនួន​ ២៧០,៤៩​តោន​ ដែល​មាន​តម្លៃ​​ និង​បាន​ជំនួស​ប្រទេស​អាហ្វ្រិក​ខាង​ជើង​។​​
ក្រុម​ប្រឹក្សា​ភិបាល​មាស​ពិភពលោក​បាន​ព្យាករ​ថា ប្រទេសចិននឹងក្លាយជាប្រទេស​ដែលប្រើប្រាស់​មាស​ច្រើន​ជាង​​ប្រទេស​​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​កាល​ពី​ឆ្នាំ ​២០១២ ​ការ​ប្រើប្រាស់​មាស​នៅ​ក្នុង​ប្រទេស​ចិន​មាន​ចំនួន​ ៨៣២​តោន​ ដោយ​​បាន​​កើន​ឡើង​ ៩,៣៥​ភាគរយ៕​

មតិយោបល់