ព័ត៌មានជាតិ

ជួញគ្រឿងញៀន ប៉ះចំសមត្ថកិច្ចបង្ក្រាប មានអីខ្នោះបានសម្រេច

ភ្នំពេញ: អធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយប៉ុស្តិ៍ បានស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យ ជួញដូរគ្រឿងញៀនម្នាក់ នៅចំណុចសំណង់មិនរាបរយផ្លូវរថយន្តភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ខែធ្នូ ឆ្នាំ២០១៨ ។

សមត្ថកិច្ចឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ គិត ចំរ៉ុង ហៅ អាយ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់បឹងកក ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (គ្រឿងញៀន) ចំនួន ១៤កញ្ចប់ ឧបករណ៍ប្រើប្រាស់ សម្រាប់សេពគ្រឿងញៀនមួយចំនួន ថង់សម្រាប់ច្រកគ្រឿងញៀន និងប្រាក់ចំនួនប្រាំម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់