មិនទាន់ទាំងបានលទ្ធផលគួរឲ្យទុកចិត្តណាមួយនៅឡើយពីភាពចម្រូងចម្រាសក្នុងការគ្រប់គ្រងអាវុធក្នុងរដ្ដកាលរបស់លោកអូបាមាផង ស្រាប់តែករណីមួយទៀតដែលបានសម្លាប់មនុស្សបីនាក់បន្ថែមលើចំនួនជនរងគ្រោះថ្នាក់ពីការផ្ទុះអាវុធថ្មីៗនេះនៅអាមេរិក។
ប្រមាណជាម៉ោង១០ព្រឹកថ្ងៃពុធនៅអាមេរិកត្រូវជា១០ យប់នៅស្រុកខ្មែរមនុស្សបីនាក់ត្រូវបានសំលាប់និងជាច្រើននាក់ទៀតរងរបួសហើយមិនទាន់បានដឹងពីស្ថានភាពយ៉ាងណានោះទេ។ត្រូវបានប៉ូលីសក្នុងស្រុករាយការណ៏ថាវាចាប់ផ្តើមដំបូងពីការឈ្លោះគ្នារវាងមនុស្សមួយក្រុមមានគ្នាពី៦ទៅ៧នាក់ដែលបន្ទាប់មកមានការវាយតប់គ្នាមុននឹងឈានទៅដល់ការបាញ់កាំភ្លើង។របាយការណ៏បន្ថែមបានបញ្ជាក់ថាជនល្មើសមានតែម្នាក់ទេហើយកំពុងត្រូវបានគេស្វែងរកចាប់ខ្លួនផងដែរប៉ុន្តែដានរបស់ជនដៃដល់ម្នាក់នេះប្រហែលជាមិនអាចរកឃើញនោះទេ៕
ប្រែសម្រួលអត្ថបទដោយ៖ Mr.News
មតិយោបល់