ព័ត៌មានជាតិ

ចិន​សន្យា​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អ៊ឺរ៉ុប​

​ទីក្រុង​ប៉េកាំង (20/11/13) ៖​លោក​ប្រធានាធិបតី​ចិន Xi Jinping កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បានប្រកាស​ស្នើរ​ឲ្យមាន​ភាព​កាន់តែ​ប្រសើរ​ឡើង​នៃ​ចំណង​មិត្តភាព​និង​យុទ្ធសាស្ត្រ​នានា​ដែល​មាន​នៅក្នុង​ចំណោម​ដំណើរការ​ជា​សកល​រវាង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​នៃ​សហគមន៍​អ៊ឺរ៉ុប​និង​ភាគី​ខាង​ប្រទេស​ចិន​។​
xi
​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី 16 នៃ​ការប្រជុំ​រវាង​ចិន​និង​សហគមន៍​អ៊ឺរ៉ុប​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ម្សិលមិញ​លោក Xi បាន​មាន​ប្រសា​ស​ថា​ចិន​និង​សហគមន៍​អ៊ឺរ៉ុប​ជា​មនុស្ស​ពីរ​នាក់​ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​នៅក្នុង​ផ្នែក​មួយ​នៃ​ការថែរក្សា​សន្តិភាព​ពិភពលោក​ហើយ​ក៏​ជា​ទីផ្សារ​ដ៏​សំខាន់​នៅ​ការធ្វើ​ឲ្យ​ការអភិវឌ្ឍ​ស្ថិតស្ថេរ​ផងដែរ​។​

​លោក Xi ក៏​បាន​បន្ថែម​ទៀតថា​ភាគី​ទាំង​ពីរ​គួរតែ​បង្កើន​កិច្ចប្រជុំ​ថ្នាក់​កំពូល​ជាច្រើន​ទៀត​ដើម្បី​ស្វែងរក​ការទុកចិត្ត​គ្នា​និង​បន្ត​ពង្រឹង​ភាព​ជិតស្និទ​បន្ថែមទៀត​ជាពិសេស​ទៅលើ​បញ្ហា​ក្នុង​តំបន់​និង​ពិភពលោក​។​ការបន្ត​ទំនាក់ទំនង​តាមរយៈ​ការ​ការ​ពង្រឹក​ភាព​ជា​ដៃគូ​គ្នា​ផ្នែក​ពាណិជ្ជកម្ម​ការបណ្តាក់ទុន​ក៏​គួរតែ​ធ្វើឲ្យ​មាន​ភាពប្រសើរនិង​ច្រើនឡើង​៕​
ប្រភព៖​ស៊ិនហួរ​

មតិយោបល់