ព័ត៌មានជាតិ

លួច​ប្រាក់​ពី​ម៉ាស៊ីន ATM បាន ៤៥ លាន​ដុល្លារ​តែ​ត្រូវ​ជាប់គុក​

​អាមេរិក​៖​បើ​យោង​តាម​ប្រភពព័ត៌ yourjewishnews ឲ្យដឹងថា មនុស្ស​មួយ​ក្រុម​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បន្ទាប់ពី​លួច​ប្រាក់​ពី​ម៉ាស៊ីន ATM បាន​ចំនួន ៤៥ លាន​ដុល្លារ​។
FBI បាន​និយាយថា​មាន​មនុស្ស​ចំនួន​ប្រាំ​មួយ​នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​បទ​ចូល​លួច​ប្រាក់ ៤៥ លាន​ដុល្លារ​ពី​ធនាគារ​ចំនួន​ពីរ​នៅក្នុង​មជ្ឈឹម​បូ​ព៌ា​។ ក្នុងចំណោម​ចោរ​ទាំងនោះ​មាន​ប្រុស ៥ នាក់ និង​ស្រី​ម្នាក់​បាន​រួមគំនិត​គ្នា​លួច​កាត​ឥណទាន រួច​បាន​នាំគ្នា​លួច​ដក​ប្រាក់​ជាង ២៨ លាន​ដុល្លារ​ពី​ម៉ាស៊ីន ATM ចំនួន ១៤០ នៅក្នុង​ទីក្រុង​ញ៉ូវ​យ៉​ក​។ ក្នុង​ចំណោម​ពួកគេ​មាន​អ្នកជំនាញ Hackers ចូល​លួច​ទិន្នន័យ​កាត​ឥណ​ពន្ធ​នៃ​ធនាគារជាតិ Ras Al-Khaimah ក្នុង​សហរដ្ឋអាមេរិក​ដែល​ជា​តំបន់​ត្រួតត្រា​របស់​ជនជាតិ​ឥស្លាម និង​ធនាគារ Muscat ក្នុង​រដ្ឋ Oman នៅ​ខែ​ធ្នូ ឆ្នាំ ១០១២ និង ខែ​កុម្ភៈ​ឆ្នាំ ២០១៣ ។
ap_cyber_thefts_4_3
ពួកគេ​បាន​បែកការ​ដោយសារ​ចូល​ទៅ​ទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​កាត​ធនាគារ​ពី ហើយ​លើស​ពី​ដែន​កំណត់​ដែល​តម្រូវ​ឲ្យ​ដក​។ ក្រុមចោរ​ទាំងនោះ​បាន​ដក​ប្រាក់​ចំនួន ៥ លាន​ដុល្លារ​ចន្លោះ​ថ្ងៃ​ទី ២១ និង ២២ ខែ​ធ្នូ និង ៤០ លាន​ដុល្លារ​ទៀត​ស្ថិត​នៅ​ចន្លោះ​ថ្ងៃ​ទី ១៩ និង ទី​២០ ខែ​កុម្ភៈ​។ ចុង​ក្រោយ​ក្រុមចោរ​ទាំង ៦ នាក់​នោះ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​កន្លែង​ផ្សេង​ពី​គ្នា ហើយ​ឈ្មោះ​របស់​ពួកគេ​ត្រូវបាន​ប៉ូលិស​ដឹង​អស់​ហើយ​ដែរ​៕​

មតិយោបល់