ព័ត៌មានជាតិ

DKSH​ ​FC​ ​​ស្វា​គ​ម​ន៍​​ក្លិ​ប​បា​ល់​ទា​ត់​ ​Costa​ ​FC​​​ ​នៅ​ថ្ងៃ​​​អា​ទិ​ត្យ​​​ស​ប្តាហ៍​​​នេះ​​

ថ្ងៃអាទិត្យទី ២៤ ខែ វិច្ឆិកា នេះ​ ​នៅលើទីលានបាល់ទាត់ដំរីស វេលាម៉ោង ៨ និង ៣០ នាទី និង​មានជំនួបជើងរវាង ក្លិបបាល់ទាត់ DKSH FC ជាមួយនឹងក្លិប​បាល់ទាត់ Costa FC ។​

សម្រាប់ក្លិបបាល់ទាត់ ​DKSH FC និង Costa FC ​នេះ​ជាលើកទី ១ ហើយដែលអា​ច​ប៉ះគ្នា​ដើម្បីស្រង់​បច្ចេកទេស​ ​និងជាការ​ជួបប្រកួត​មិត្តភាព​​ដែលពុំធ្លាប់មានកន្លងមកផងដែរ​។​
1472850_246821832140134_1108913497_n
​ប្រវត្តិប្រ​កួត​ក្លិប DKSH FC ​ក្នុងចំណោម ៤ ប្រកួតចុង​ក្រោយ ​​ឈ្នះ ២ ស្មើ ១ និងប្រកួតចុងក្រោយ​ចាញ់ក្លិប Geolink FC ក្នុងលទ្ធផល ៦ ទល់នឹង ៣ ។ សម្រាប់ Costa FC ដែល​ជា​ក្លិបថ្មី ទើបតែ​ឡើងមកកាន់តារាងធំ លើទីលានដំរីស ​ប្រកួតចុងក្រោយ​ និងលើកដំបូង​ស្មើ ជាមួយនឹង Swention FC ក្នុងលទ្ធផលគ្រាប់បាល់​ ១-១ ។​

បើទោះបីជា​ក្លិប បាល់ទាត់ Costa FC ជា​ក្លិបថ្មីថ្មោងក្តី តែ​មិនរំពឹងថា ក្លិប DKSH FC អាចលុត​បាននោះទេ ព្រោះថា ​Costa FC ជាក្លិបដែលមាន​​​​កីឡាករវ័យក្មេង​ជាច្រើន ដែលពោរពេញទៅដោយកម្លាំង និងសន្ទុះ ។ ទោះជាយ៉ាងនេះក្តី ខ្លាចាស់ DKSH FC មិនបណ្តោយឲ្យ ក្លិបថ្មីថ្មោង ​​​ធ្វើតាមអំពើចិត្ត​ឡើយ ក្នុងជំនួបមិត្តភាព​នេះ​។​បញ្ជាក់ផងដែរថា ​ក្លិប Costa FC មាន​ឯកសណ្ឋាន ខោខ្មៅ អាវស និង DKSH FC ខោក្រហម ​អាវ​ក្រហម​លាយ​លឿង ៕​

មតិយោបល់