ទីក្រុងឡុងដ៍ ( 21/11/13 ) ៖បើយោងតាមប្រភពព័ត៌មាននៅក្នុងស្រុកបានឲ្យដឹងថានារីបីនាក់ដែលបានធ្វើការតាមរបៀបជាទាសករដាច់ថ្លៃនៅក្នុងភាគខាងត្បូងនៃទីក្រុងឡុងដ៍អស់រយៈពេលជិត 30 ឆ្នាំត្រូវបានគេជួយសង្គ្រោះមកវិញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រុមអជ្ញាធរបានរាយការណ៍ថានារីបីនាក់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណជាស្ត្រីជនជាតិម៉ាឡេស៊ីមានអាយុ 69 ឆ្នាំម្នាក់នារីជនជាតិអ៊ីរ៉ង់មានអាយុ 57 ឆ្នាំនិងនារីជនជាតិអង់គ្លេសមានអាយុ 30 ឆ្នាំម្នាក់ផង។បី្តប្រពន្ធដែលមានអាយុប្រហែល 67 ឆ្នាំដែលត្រូវជាម្ចាស់ផ្ទះមួយនៅតំបន់ Lambeth ត្រូវបានចាប់ខ្លួនពីបទបង្ខាំងនារីទាំងបីនាក់នោះ។
ក្រុមអជ្ញាធរបាននិយាយប្រាប់ថាខ្លួនធ្លាប់បានទទួលទូរស័ព្ទមួយកាលពីខែតុលាពីនារីម្នាក់មុននឹងធ្វើការប្រតិបត្តិការជួយរំដោះដោយនិយាយថានាងនិងមនុស្សផ្សេងទៀតដែលត្រូវបានគេបង្ខាំងឲ្យធ្វើការការងារនៅក្នុងផ្ទះមួយអស់រយៈពេល 30 ឆ្នាំមកហើយ៕
មតិយោបល់