ទីក្រុងបាងកក (22/11/13) ៖ដោយយោងប្រភពព័ត៌មានពីស្ថានទូតប្រចាំប្រទេសថៃកាលពីថ្ងៃសុក្រនេះបានឲ្យដឹងថាភ្ញៀវទេសចរជនជាតិចិនម្នាក់នៅបន្តបាត់ខ្លួននៅឡើយក្រោយនាងបានធ្លាក់ចេញពីថ្មមួយនៅលើកោះភូកេតហើយលេចបាត់ទៅក្នុងសមុទ្រ។
ក្មេងស្រីជនជាតិចិនអាយុ 20 ឆ្នាំមានឈ្មោះ Gao និងមិត្តភ័ក្តស្រីម្នាក់ទៀតដែលមានអាយុ 25 ឆ្នាំនិងឈ្មោះ Liu បានធ្លាក់ចេញពីថ្មមួយផ្ទាំងនៅពេលដែលពួកគេកំពុងឈរថតរូបកាលពីថ្ងៃពុធហើយភ្លាមៗក៏បានរអិលធ្លាក់ចូលទៅក្នុងសមុទ្រ។ក្រុមអ្នកសង្គ្រោះបានទៅដល់ហើយជួយស្រង់បានទាំងនៅរបួសពេញខ្លួនហើយនៅពេលដែលក្មេងស្រីម្នាក់ទៀតដែលមានឈ្មោះ Gao នៅតែមិនអាចរកឃើញនោះទេមកទល់នៅថ្ងៃនេះ។
ក្រុមការងារដែលមានទូកសង្គ្រោះ 4 គ្រឿងនិងនាវាមួយរបស់ថៃបានទៅដល់ទីកន្លែងកើតហេតុនិងកំពុងព្យាយាមស្វែងរកនារីដែលបានខ្លួននោះ៕
ព័ត៌មានជាតិ
មតិយោបល់