បាត់ដំបងៈ កាលពីវេលាម៉ោង ១១ និង៥៥ នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២២៣ -២២៤ ត្រង់ចំណុចក្រុម១១ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សស្លាប់។
រថយន្តមិនស្គាល់ម៉ាក (ក្រោយបង្កបានបើករត់គេចខ្លួនបាត់) មិនដឹងធ្វើដំណើរពីណាទៅណា មកដល់ចំណុចខាងលើ បានបុកអ្នកជិះកង់ម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិង កន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងកង់ទៅរក្សាទុក ដើម្បីដោះស្រាយពេលក្រោយ ចំណែកសព កំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ៕
មតិយោបល់