ព័ត៌មានជាតិ

រន្ធត់ណាស់! មនុស្ស ២នាក់ លង់ទឹកស្លាប់ក្នុងថ្ងៃតែមួយ

កំពង់ធំ: តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០២លើក បណ្តាលឲ្យមនុស្ស០២នាក់បាត់បង់ជីវិត ។

ករណីទី១ កើតទ្បើងនៅវេលាម៉ោង១២ និង៣០នាទី ស្ថិតនៅចំណុចបង្ហៀរទំនប់០១មករា ភូមិតាភោក ឃុំបល្ល័ង្ក ស្រុកបារាយណ៍។ ជនរងគ្រោះឈ្មោះ ប៉ាង ចាន់នាថ ភេទស្រី អាយុ១៤ឆ្នាំ ។

មូលហេតុ ដោយជនរងគ្រោះ ចុះលេងទឹកទំនប់០១មករា បណ្តាលឲ្យលង់ស្លាប់។

ករណីទី២វេលាម៉ោង១៣ និង៣០នាទី ស្ថិតនៅតំបន់អូរមាន ភូមិពពឹង ឃុំមានជ័យ ស្រុកសណ្តាន់។ ជនរងគ្រោះឈ្មោះ កូប ពៅ ភេទ ប្រុស អាយុ២០ឆ្នាំ។

មូលហេតុ ដោយសារជនរងគ្រោះ ចុះលេងទឹកទំនប់ បណ្តាលឲ្យលង់ស្លាប់បែបនេះ៕

មតិយោបល់