ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញាកូរ៉េ ៣ ដួង​ដេកគុក ៨ ខែ ពីបទប្រើប្រាស់ថ្នាំ​

នៅល្ងាច​ថ្ងៃទី ២៥ ខែ វិច្ឆិកានេះ ​​ទំព័រ​​ក្នុងប្រទេសកូរ៉េនានា បានចុះផ្សាយ​ឲ្យដឹងថា បរវកញ្ញាទីក្រុងសេអ៊ូល ​ដែលជា​តារាសម្តែងនាង Lee Seung Yeon, Park Shi Yeon និង Jang Mi In Ae ករណី​ចោទប្រកាន់ពី​​ការប្រើប្រាស់ថ្នាំសណ្តំ ត្រូវបាន​បញ្ចប់​។
Korean
ដោយកន្លងមក អ្នកទាំងបី ត្រូវបាន​​ធ្វើការអះអាង ​ម្តងហើយម្តងទៀត ខណៈដែល​ឡើងតុលា ចំនួន ១៣ លើក​។​ ​នៅថ្ងៃចុងក្រោយនេះ នៅសវនាការ ​​តុលាការបាន​ឲ្យដឹងថា ​ការពិន័យចំពោះតារាសម្តែង ទាំងបីដួង ដោយត្រូវ​ដេកគុក ៨ ខែ និង​ពិន័យ​ជាទឹកប្រាក់ ៧៣,៥ លាន​ដុល្លារ ទៅដល់ ១០៥ លានដុល្លារ អាស្រ័យទៅលើកម្មវត្ថុ​​។​ តែ​ក្រោយមក​​តារាសម្តែង Park Shi Yeon ត្រូវបាន​​លើក​អង្គសវការកាត់ក្តី ទៅថ្ងៃក្រោយ​ដោយសារតែ នាងមានកូន ៕​

មតិយោបល់