ចិន៖ ការបង់ពន្ធទៅលើអចលទ្រព្យនាពេលអនាគមិនទំនងគាបសង្កត់ដល់តម្លៃផ្ទះដែលចេះតែកើនឡើងនៅក្នុងប្រទេសចិននោះទេ។ នេះបើយោងតាមការកត់សម្គាល់របស់អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចលោក Wu Jinglain។

លោក Wu បានលើកឡើងយ៉ាងនេះនៅក្នុងវេទិកាមួយដែលមានឈ្មោះថា China Europe International Committee ប្រារព្ធឡើងនៅក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយបានចុះផ្សាយដោយសារព័ត៌មាន Shanghai Securities News។
ផែនការកំណែទម្រងធំដែលត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅដោយគណៈកម្មាធិការកណ្ដាលនៃបក្សកុម្មុយនីស្តចិនបានឲ្យដឹងថា ប្រទេសចិននឹងធ្វើការណែនាំទៅលើច្បាប់ពន្ធអចលនទ្រព្យ។
លោក Wu បានបន្តទៀតថា នៅពេលនេះ នៅមានភាពចម្រូងចម្រាសដ៏ធំមួយនៃភាពវេលាក្នុងការធ្វើសេចក្ដីណែនាំទៅលើការបង់ពន្ធអចលនទ្រព្យ ហើយផែនការកំណែទម្រងធំក្នុងការដកហូតពន្ធនឹងធ្វើឡើងចាប់ៗនេះ ប៉ុន្តែឧសហកម្មអចលនទ្រព្យមានការយល់ឃើញផ្សេងគ្នា។
មនុស្សមួយចំនួនបានស្ដីបន្ទោសទៅលើតម្លៃខ្ពស់ ហើយក៏រំពឹងថា តម្លៃពន្ធនេះនឹងធ្វើឲ្យពួកដែលនិយមទិញ-លក់លំនៅដ្ឋានញឹកញាប់ដើម្បីទទួលបានប្រាក់ចំណេញ មានការក្រែងរអាលបន្តិច។
លោក Wu បានឲ្យដឹងបន្ថែមទៀតថា គោលដៅចម្បងនៃពន្ធលើអចលនទ្រព្យគឺដើម្បីសម្រេចបាននូវភាពយុត្តិធម៌ និងសមភាពនៅក្នុងប្រទេសចិន ដោយអ្នកដែលមានទ្រព្យសម្បត្តិច្រើនត្រូវបង់ពន្ធច្រើនទៅតាមអ្វីដែលពួកគេមាន។ ចំណុចមួយទៀតគឺដើម្បីផ្ដល់នូវប្រភពប្រាក់ចំណូលហិរញ្ញវត្ថុផ្សេងមួយទៀតដល់រដ្ឋាភិបាល។
ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃផ្ទះបានធ្វើឲ្យអាជ្ញាធរ និងប្រជាជនមួយចំនួនដែលរស់នៅក្នុងប្រទេសចិនមានការឈឺក្បាលយ៉ាងខ្លាំង ព្រោះថាតម្លៃរបស់វាត្រូវបានលក់ចេញទៅតាមតម្លៃទីផ្សារ ហើយចេះតែកើនឡើងជាបន្ត។
កាលពីខែតុលាកន្លងទៅ តម្លៃផ្ទះនៅក្នុងទីក្រុងទាំង ៧០របស់ចិន មាន ៦៥បានបន្តកើនឡើងឥតឈប់ពី ដោយនៅក្នុងនោះទាំងផ្ទះថ្មី និងផ្ទះចាស់សុទ្ធតែឡើងថ្លៃទាំងអស់៕
មតិយោបល់