ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣០ ខែសីហា ស្លាប់១៤នាក់ របួសធ្ងន់ស្រាល៦នាក់ មានយានយន្តល្មើស ៣.៦១២គ្រឿង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ (ស្រី ៦នាក់) រងរបួសធ្ងន់ ៥នាក់ (ស្រី ៤នាក់) និងរងរបួសស្រាល ១នាក់ (ប្រុស)។

ក្នុងរបាយការណ៍ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១០គ្រឿង រួមមាន ម៉ូតូ ចំនួន ៤គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង ។

សូមបញ្ជាក់ថា របាយការណ៍នេះ គិតចាប់ពីម៉ោង២រសៀលថ្ងៃទី២៩ ខែសីហា ដល់ម៉ោង ២រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។ របាយការណ៍ បានបន្ដទៀតថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក ( ស្លាប់ ៥នាក់ ) និងប្រជែងគ្រោះថ្នាក់ ១លើក ( ស្លាប់ ៩នាក់ ) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៤នាក់ ( យប់ ២នាក់ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក និងរថយន្តធុនតូច ៥លើក។

របាយការណ៍ ដដែលបានបញ្ជាក់ទៀត ថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តបាត់ដំបង ១លើក ស្លាប់ ៩នាក់ ( ស្រី ៥នាក់ ) របួស ៤នាក់ ( ស្រី ៣នាក់ ) រាជធានីភ្នំពេញ ១លើក ស្លាប់ ១នាក់ ខេត្តត្បូងឃ្មុំ ១លើក ស្លាប់ ២នាក់ ( ស្រី ១នាក់ ) ខេត្តកំពត ១លើក ស្លាប់ ១នាក់ និងខត្តកណ្តាល ១លើក ស្លាប់ ១នាក់ ។ ខេត្តបាត់ដំបង រថយន្តដឹកដី បុកជាមួយរថយន្តដឹកអ្នកដំណើរធុនតូច ក្រុមហ៊ុន មេគង្គ អ៊ិចប្រេស្ស នៅភូមិព្រៃដំរី ឃុំតូច ស្រុកម៉ោងឬស្សី រងគ្រោះ សរុប ១៣នាក់ ( ស្រី ៨នាក់ ) ក្នុងនោះស្លាប់ ៩នាក់ ( ស្រី ៥នាក់ ) របួសធ្ងន់ ៤នាក់ ( ស្រី ៣នាក់ ) ។

របាយការណ៍ ដដែលបានបន្ថែមទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣.៦១២គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១.៦៥៧គ្រឿង និងពិន័យសរុប ចំនួន ១.៩៥៥គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នេះតែម្ដង៕

ឡានស្ទូចបុកម៉ូតូ (14)

ឡានស្ទូចបុកម៉ូតូ (1)

ឡានស្ទូចបុកម៉ូតូ (2)

ឡានស្ទូចបុកម៉ូតូ (3)

ឡានស្ទូចបុកម៉ូតូ (5)

ឡានស្ទូចបុកម៉ូតូ (6)

ឡានស្ទូចបុកម៉ូតូ (7)

ឡានស្ទូចបុកម៉ូតូ (8)

ឡានស្ទូចបុកម៉ូតូ (9)

ឡានស្ទូចបុកម៉ូតូ (10)

ឡានស្ទូចបុកម៉ូតូ (11)

ឡានស្ទូចបុកម៉ូតូ (12)

ឡានស្ទូចបុកម៉ូតូ (13)

ឡានស្ទូចបុកម៉ូតូ (15)

ឡានស្ទូចបុកម៉ូតូ (16)

មតិយោបល់