ព័ត៌មានជាតិ

DKSH លុត Costa FC ក្នុង​លទ្ធផល​យ៉ាង​ចាស់ដៃ​

​ក្នុងជំនួប​ជើង រវាង​ក្លិប DKSH ជាមួយនឹង​ក្លិប​បាល់ទាត់ Costa FC លក្ខណៈ​មិត្តភាព ដើម្បី​ស្រង់​យក​បទពិសោធ និង​ភាតរភាព រវាង​គ្នា​និង​គ្នា លើ​ទីលាន​ដំរី​ស កាលពី​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា នេះ ក្លិប DKSH បាន​លុត Costa ក្នុង​លទ្ធផល ៧-២ ។​

​បើកឆាក​ដំបូង​ក្នុង​ការប្រកួត​នេះ ក្លិប DKSH មាន​សន្ទុះ​យ៉ាង​ខ្លាំង ដោយ​បំបែក​ពងមាន់ Costa FC នាំមុខ ដោយ ១-០ ដោយ​ការ​ស៊ុត​បញ្ចូល​ទី របស់​កីឡាករ ឌី​ណា នៅ​នាទី ១៥ ។ ប្រមាណ​ជា ១១ នាទី​ក្រោយ​ពោល​គឺ នាទី ២៦ ខាង​ខ្សែការពារ​របស់ Costa FC ធ្វើឲ្យ​មាន​កំហុស នៅ​តំបន់​គ្រោះថ្នាក់ ១១ ម៉ែត្រ និង​ជា​ឱកាស​របស់ កីឡាករ សីហា ស៊ុត​បំប៉ោង​សំណាញ់ Costa FC មួយ​គ្រាប់​ថែមទៀត ធ្វើឲ្យ DKSH ឈ្នះ​បណ្តោះអាសន្ន​ក្នុង​គ្រាប់​បាល់ ២-០ ។ សម្រាប់ Costa FC ដែល​ជា​ក្លិប​មាន​វត្តមាន​ឈុត​ធំ លើ​ទីលាន​បាល់ទាត់​ដំបូង ក៏​មិន​អន់​ណាស់ណា​ដែរ ដោយ​មាន​ឱកាស វាយបក​វិញ​ដែរ គ្រាន់តែ​ធ្វើ​មិនបាន​សម្រេច​តែ​ប៉ុណ្ណោះ ។ ល្ធ​ផល នៃ​ការធ្វើ​មិន​សម្រេច​នេះ ក៏​ជា​ឱកាស របស់​កីឡាករ ថា​រិទ្ធ របស់ DKSH ស៊ុត​បំប៉ោង​សំណាញ់​បន្ថែម នៅ​នាទី ៤៤ និង ៤៥ កីឡាករ ឌី​ណា ។ លទ្ធផល​តង់​ទី ១ DKSH នាំមុខ​បណ្តោះអាសន្ន​ក្នុង​លទ្ធផល ៤-០ ។​

​តង់​ទី ២ ក្រោយ​សម្រាក ១៥ នាទី បើទោះបីជា DKSH មាន​បទពិសោធន៍​រឹងមាំ​លើ​ទីលាន តែ​មិនមែន កែ​បាល់​ភ្លាម​បំប៉ោង​សំណាញ់​ដៃ​គូប្រកួត​ឡើយ ដោយ Costa FC ព្យាយាម​វាយឆ្មក់​ម្តងៗ ដែរ នៅតែ​មិន​សម្រេច ។ លុះ​មកដល់​នាទី ៥២ កីឡា ថា​រិទ្ធ របស់ DKSH បាន​លុត​ថែម​មួយ​គ្រាប់​ទៀត ជូន DKSH និង​នាទី ៦៥ កីឡាករ ស​ត្យា ។ ក៏ប៉ុន្តែ សម្រាប់ Costa FC ព្យាយាម​វាយឆ្មក់​ទាល់តែ​បានសម្រេច ដោយបាន​បំបែក​ពងមាន់ របស់ DKSH នៅ​នាទី ៧៧ ដោយ​កីឡាករ សុខុម និង នាទី ៨៤ ដោយ​កីឡាករ ដា​លុច ។

៤ នាទី​ក្រោយ​នៃ​ការ​ស៊ុត​បំប៉ោង​សំណាញ់​របស់ Costa FC លើ​ក្លិប DKSH ប្រធាន​ក្រុម​របស់ ក្លិប បាល់ទាត់ DKSH ក៏​បាន​លោក គឹម រិនដា បាន​រក​គ្រាប់​បាល់​មួយ​គ្រាប់​ជូន DKSH វិញ ដោយ​ឈ្នះ​ក្នុង​លទ្ធផល ៧-២ ៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/DKSH_zps7923cda0.jpg
ក្លិបាល់ទាត់ DKSH
https://i1272.photobucket.com/albums/y389/domneng/Ailya/Costa_zps124fd85f.jpg
ក្លិបបាល់ទាត់ Costa FC

មតិយោបល់