ព័ត៌មានជាតិ

នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ចុះល្បាតប្រទះឃើញយុវជនសង្ស័យ ដកហូតថ្នាំញៀនមេតំហ្វេតាមីន ១កញ្ចប់

បន្ទាយមានជ័យៈ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យឃាត់ខ្លួន បន្ទាប់ពីឆែកឃើញថ្នាំញៀនប្រភេទ មេតំហ្វេតាមីនមួយកញ្ចប់ទំងន់ ០.២៩ក្រាម។

ការឃាត់ខ្លួននេះ បានធ្វើឡើងខណៈកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ចុះល្បាតកាលពីវេលាម៉ោង ៤ និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចសាលារៀនប៉ោយសូភី ស្ថិតនៅក្នុងភូមិ២ សង្កាត់កំពង់បាយ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនមួយកញ្ចប់តូច ទំងន់ ០.២៩ក្រាម និងទូរស័ព្ទដៃមួយគ្រឿង។ ជនសង្ស័យឈ្មោះ ញឹង ភីលីព ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរ ស្នាក់នៅភូមិ២ សង្កាត់កំពង់បាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

មតិយោបល់