ចិន៖ប្រទេសចិននៅថ្ងៃអង្គារនេះបានប្រកាសជាផ្លូវការនៅពេលវេលាដែលខ្លួននឹងចាប់ផ្តើមដំណើរការបេសកកម្មរុករកភពព្រះច័ន្ទជាលើកតំបូងបំផុតក្រោយពីខ្លួនទើបតែបានជោគជ័យក្នុងការបញ្ជូនក្រុមអ្នកអវកាសរបស់ខ្លួនទៅកាន់លំហក្នុងរយៈពេលជិតមួយទស្សវត្សប៉ុណ្ណោះ។
បើយោងតាមប្រភពពីសារព័ត៌មានទីភ្នាក់ងារសារព័ត៌មានស៊ិនហួរដែលបានចុះផ្សាយបញ្ជាក់ថានៅដើមខែធ្នូនេះជាពេលដែលចិននឹងបាញ់បង្ហោះយានស្រាវជ្រាវភពព្រះច័ន្ទ។ការបាញ់បង្ហោះយានអវកាសរុករកនឹងធ្វើឡើងនៅក្នុងខេត្តស៊ីឈាន់ភាគខាងនារតីនៃប្រទេសហើយសង្ឃឹមថានឹងចុះចតដល់ភពព្រះច័ន្ទនៅពាក់កណ្តាលខែធ្នូដូចទៅផែនការរបស់ខ្លួន។
គួរបញ្ជាក់ថានេះជាបេសកកម្មរុករកនិងស្រាវជ្រាវលើភពព្រះច័ន្ទជាលើកតំបូងរបស់ចិនហើយវាជាបេសកកម្មដោយមិនមានប្រើប្រាស់អវកាសយានិកនោះឡើយ៕
មតិយោបល់