ព័ត៌មានជាតិ

កំណើន​សេដ្ឋកិច្ច​ឥណ្ឌា​ស្ទុះ​មិន​រួច​ពី ៥% នៅ​ត្រីមាស​ទី​៤

ឥណ្ឌា​៖​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ប្រើប្រាស់​មាស​ច្រើនជាងគេ ឥណ្ឌា ប្រហែលជា​មិន​អាច​កើនឡើង​ខ្ពស់​ជាង ៥​ភាគរយ​នោះ​ទេ នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ ២០១៣​នេះ បើទោះបីជា​មាន​ការខិតខំ​ប្រឹង​ប្រែ​ពី​រដ្ឋាភិបាល​ក្នុង​ការបង្កើន​វិនិយោគទុន​ក្ដី​។​
Indian-Economy_1
​យោង​តាម​គេហទំព័រ​ក្នុងស្រុក​បានឲ្យដឹងថា ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង ៤,៦​ភាគរយ កាល​ពី​ត្រីមាស​ទី​៣ ដោយ​គិត​ចាប់ពី​ខែ​កក្កដា ដល់​ខេត្ត​កញ្ញា បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ធនាគារ​ក្នុងស្រុក​បាន​ព្យាករ​កាលពី​សប្តាហ៍​មុន​ថា កំណើន​ទំនង​ជា​បន្ត​កើនឡើង​ទាំង​ត្រដាបត្រដួស ។ ចំណែក​ធនាគារ​កណ្តាល​នឹង​បង្កើន​អត្រា​ការប្រាក់​បន្ថែមទៀត​ហើយ​រដ្ឋាភិបាល​ប្រឈមមុខ​នឹង​សម្ពាធ​ក្នុង​ការទប់ស្កាត់​ការចំណាយ និង​កាត់បន្ថយ​ឱនភាព​ថវិកា ។ ការនាំ​ចេញ​បាន​បង្ហាញ​នូវ​សន្ទុះ​ខ្លះ​បន្ទាប់ពី​ការធ្លាក់​ថ្លៃ​នៃ​ប្រាក់​រូពី ។​

​រូបិយប័ណ្ណ​រូពី របស់​ឥណ្ឌា​បាន​ធ្លាក់​ថ្លៃ​ប្រហែល ១១​ភាគរយ កាលពី​ឆ្នាំមុន ហើយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​កើនឡើង ០,១% ដល់ ៦២,៤០៥ រូពី​ក្នុង​មួយ​ដុល្លា​រងា​មេរិក​៕​

មតិយោបល់