ព័ត៌មានជាតិ

Ford ប្រមូល​រថយន្ត​ម៉ូ​ដែល 2013 Escape SUV ព្រោះ​អាច​បណ្ដាល​ឲ្យ​ឆេះ​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​គេ​របស់​អាមេរិក Ford Motor Corporation (Ford)​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា ខ្លួន​កំពុងតែ​ប្រមូល​រថយន្ត​ចំនួន ២​ប្រភេទ​នៃ​ម៉ូ​ដែល 2013 Ford Escape SUV នៅ​ជុំវិញ​ពិភពលោក ក្នុង​ការជួសជុល​ការ​លេច​ធ្លាយ​ប្រេង ដែល​អាច​បង្ក​ជា​ហានិភ័យ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​ចេញផ្សាយ​។​
2013 Escape SUV
​ការប្រមូល​រថយន្ត​នេះ​បាន​ធ្វើឲ្យ Ford ជាប់​នៅក្នុង​កំណត់ត្រា​អាក្រក់​មួយ​ជា​ពិសេស​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ការល​ក់​រថយន្ត​ម៉ូដែ​ល Escape ហើយ​នេះ​ជា​លើក​ទី​៧​ហើយ ចាប់តាំងពី​ម៉ូ​ដែល​នេះ​បាន​ចេញ​លក់​នៅ​ឆ្នាំ ២០១២​។​

​ក្រុមហ៊ុន​បានឲ្យដឹងថា ម៉ូ​ដែល Ford Escape SUV ស៊េរី​ឆ្នាំ ២០១៣ នឹង​ត្រូវ​ប្រមូល​ច្រើនជាង ១៦១.០០០​គ្រឿង ដើម្បី​យក​មក​ជួសជុល​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការជួសជុល​នេះ មិន​ត្រូវ​បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន​ជា​អ្នក​ចេញ​ថ្លៃ​ជួសជុល ឬ​ម្ចាស់​រថយន្ត​ជា​អ្នក​ចេញ​ថ្លៃ​ខ្លួន​នោះ​ទេ ប៉ុន្តែ​បើ​ស្ថានភាព​នៃ​បញ្ហា​គឺ​ខាង​ក្រុមហ៊ុន​ជា​អ្នកធានារ៉ាប់រង​៕​

មតិយោបល់