ពីមុនគិតថាមិនសូវខ្វល់ពីរឿងឌុបសង្សារដើរលេងហើយគិតថាចង់ជិះអីក៏ទៅបានដែរនាងនឹងមិនប្រកាន់នោះទេបើទោះបីជាស៊េរីម៉ូតូយើងមិនសូវទំនើបតែឥឡូវម៉ូតូធំៗស្អាតច្រើនប្រភេទដែលបាននាំចូលមកតិចឬច្រើនក៏តែងតែឃើញគូសង្សារគេផ្សេងទៀតជិះយ៉ាងសង្ហា។ដល់ពេលចឹងខ្លួនឯងជិះតែម៉ូតូធម្មតាកម្លាំង 125 សេសេយូរៗទៅលែងសូវចង់ឌុបនាងទៅដើរលេងសូម្បីតែមាត់ទន្លេនិងជាពិសេសកោះពេជ្រ។ម៉ូតូធំៗកាន់តែច្រើនថាមិនត្រូវនាងបែរជាមានអារម្មណ៍ចង់បែកឆ្វេងស្លាប់ហើយខ្ញុំ។
រយៈពេលប៉ុន្មានខែចុងក្រោយនេះយើងសង្កេតឃើញថាតម្លៃម៉ូតូធំៗចេញថ្មីមួយចំនួនហាក់បីដូចជាចុះថ្លៃបន្តិចហើយបើទោះបីជាតម្លៃទំនិញផ្សេងៗដទៃទៀតនៅបន្តកើនឡើងក៏ដោយ។ជាក់ស្តែងខ្ញុំបានឃើញគេផ្សព្វផ្សាយថាចង់លក់ម៉ូតូម៉ាក Duke ដែលធម្មតាតម្លៃដល់ទៅ 5000 ដុល្លារឥឡូវធ្លាក់ថ្លៃមកត្រឹមតែ 4200 ដុល្លារប៉ុណ្ណោះជាតម្លៃម៉ូតូថ្មីទៀត។
គិតៗទៅបើចង់បានម៉ូតូនេះវិធីអាចមានច្រើនយ៉ាងបើសិនជាយើងជាអ្នកធ្វើការមានប្រាក់ខែគួរសមហើយនូវមានអារម្មណ៍ចង់ដើរឲ្យទាន់សម័យបន្តិច។អាចជាការលេងតុងទីនត្រឹមមួយក្បាល 100 ដុល្លារគ្នា20នាក់ឬក៏សន្សំប្រាក់សន្សំក្នុងធានាគារយកការប្រាក់ក៏ទំនងដែរ។តែវិធីកាន់តែប្រសើរបើសិនជាយើងមានការងារធ្វើយូរអង្វែងនោះអាចគួរតែប្រើប្រាស់សេវាប្រាក់កម្ចីបង់រំលោះក៏បាន។តែប៉ុននេះជិះដើរលេងមាត់ទន្លេឬកោះពេជ្រជាមួយនឹងមិត្តស្រីលែងជាបញ្ហាកង្វល់ទៀតហើយ ! ៕
មតិយោបល់