ព័ត៌មានជាតិ

ម៉ិចស៊ិច​រកឃើញ​ផ្នូរដ៏​ធំ​កប់​មនុស្ស ៤៨ នាក់​

ម៉ិចស៊ិក​៖​យោងតាម​គេហទំព័រ​បរទេស​នានា​ដែល​ចុះផ្សាយ​កាលពី​ពេល​ថ្មី​នេះ​បានឲ្យដឹងថា អាជ្ញាធរ​ប្រទេស​ម៉ិចស៊ិ​ចបាន​រកឃើញ​សាកស​ព្វ ៤២ ដែល​កប់​នៅក្នុង​ផ្នូរ​តែមួយ កាលពី​ថ្ងៃ​អង្គារ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣ រួម​ទាំង​សាកសព ៦ ផ្សេង​ទៀត​ក៏​ត្រូវបាន​គេ​រក​ឃើញ​ដែរ​។
Mexico
​សាកសព​ជាច្រើន​មាន​ស្នាម​របួស​ដោយ​គ្រាប់កាំភ្លើង និង​ស្លាកស្នាម​នៃ​ការធ្វើ​ទារុណកម្ម​យ៉ាងដំណំ​។ ផ្នូរ​ចំនួន ២២ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទីក្រុង Bacelona ក្នុង​កំឡុងពេល​នៃ​ការស៊ីបអង្កេត​ស្វែងរក​ប៉ូលិស​ពីរ​នាក់​ដែល​បាន​បាត់​ខ្លួន​។ លោក​មេធាវី Murillo Karam បាន​និយាយថា​យើង​ចាប់ផ្តើម​ធ្វើ​ការស៊ីបអង្កេត បន្ទាប់ពី​ប៉ូលិស​ពីរ​នាក់​បាន​បាត់​ខ្លួន​រហូតដល់​រក​ឃើញ​ផ្នូរ​ដ៏​ធំ​នោះ​។ ប៉ុន្តែ​លោក​មេធាវី​បាន​បន្ថែមទៀតថា ប៉ូលិស​ពីរ​នាក់​ដែល​បាន​បាត់​ខ្លួន​នោះ​គឺ​មិន​មាន​នៅក្នុង​ចំណោម​សាក​សព្វ​ទាំងអស់​នោះ​ទេ ដូច្នេះ​មានតែ​ធ្វើ​ការស៊ីបអង្កេត​បន្តទៀត​។ ទីក្រុង Bacelona គឺជា​កន្លែង​ដែល​ប៉ះទង្គិច​គ្នា​ញឹកញាប់​រវាង​សមត្ថកិច្ច និង​ក្រុម​ឧទ្ទាម ប៉ុន្តែ​ជនល្មើស​ទាំង​នោះ​បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់​ជា​បន្តបន្ទាប់​៕​

មតិយោបល់