ព័ត៌មានជាតិ

ថៃ​បាត់បង់​ភ្ញៀវ​ទេសចរណ៍​បរទេស​ក្នុងអំឡុងពេល​តវ៉ា​ន​ប្រឆាំង​រដ្ឋាភិបាល​

ថៃ​៖​ចំនួន​ភ្ញៀវទេសច​រណ៍​អន្តរជាតិ​ទៅ​ទស្សនា​ប្រទេស​ថៃ​បាន​ធ្លាក់ចុះ ៣០០.០០០​នាក់ មកទល់ពេលនេះ ដោយសារ​តែ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។ នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​មួយ​របស់​ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​។​

​ការបាត់បង់​ភ្ញៀវ​ទេសចរណ៍​បរទេស​នេះ បាន​ចំណាយ​ប្រាក់​របស់​រដ្ឋ​ប្រមាណ​១៦​ពាន់​លាន​បាត​ប្រហែល​នឹង​៤៩៤,៧​លាន​ដុល្លារ​អាមេរិក​ក្នុង​ប្រាក់ចំណូល​ទេសចរណ៍​។ នេះ​បើ​យោងតាម​សម្ដី​របស់​លោក Suwat Sitthilor លេខាធិកា​អចិត្ត្រៃយ៍​នៃ​ក្រសួង​ទេសចរណ៍ និង​កីឡា​។​
THAILAND-103259166-WEB
​លោក​បាន​បន្តទៀតថា ប្រសិនបើ​បាតុកម្ម​នៅតែ​បន្ត​រហូត​ដល់​ចុះ​ឆ្នាំនេះ​ទៀត​នោះ ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ​នឹង​ទទួលរង​នូវ​ការបាត់បង់​ប្រាក់ចំណូល និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យសេដ្ឋកិច្ច​។​
​បច្ចុប្បន្ន​មាន​ប្រមាណ​ជាង ២៣​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​បាន​មក​ទស្ស​នា​នៅក្នុង​ប្រទេស​ថៃ ហើយ​នៅពេលនេះ អាជ្ញាធរ​ទេសចរណ៍​ថៃ​កំពុង​តែ​មាន​វិធានការ​ក្នុង​ការទប់ស្កាត់​មិន​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរណ៍​បរទេស​។​

​អនុប្រធាន​ទំនាក់ទំនង និង​ទីផ្សារ​របស់​អាជ្ញាធ​រទេស​ចរណ៍​ថៃ លោក Sugree Sithivanich បាន​និយាយថា វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​នឹងរង់​ផលប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​ឆ្នាំក្រោយ បើសិនជា​ការ​តវ៉ា​នេះ​នៅតែ​បន្ត​មិន​ព្រម​បញ្ចប់​។​

​កាលពី​សប្ដាហ៍​មុន ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​នៃ​ប្រទេស​ថៃ​បាន​រំពឹងទុក​ថា ប្រទេស​ថៃ​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចំនួន ២៨​លាន​នាក់​នៅក្នុង​ឆ្នាំ ២០១៤ ដោយ​កើនឡើង ៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំនេះ ដោយ​មាន​ត្រឹមតែ ២៦,៦​លាន​នាក់​៕​

មតិយោបល់