ព័ត៌មានជាតិ

លទ្ធផល ៤ គូប្រកួត​សម្រាប់​ក្រប​ខណ្ឌ UEFA CHAMPIONS LEAGUE រាត្រី​យប់មិញ​

​សម្រាប់​ក្របខណ្ឌ UEFA CHAMPIONS LEAGUE នា​រាត្រី​យប់មិញ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ វិច្ឆិកា​នេះ មាន ៤ គូ​ត្រូវ​នឹង ៨ ក្រុម ដោយ​ក្នុង​នោះ មាន​ក្លិប​ល្បីៗ ពាសពេញ​ពិភពលោក ដែល​ចូលរួម​ប្រកួត​ដើម្បី​ឈាន​ទៅ​កាន់​វគ្គ​បន្ទាប់​នៃ​ក្រប​ខណ្ឌ មា​នូ​ច​ខាងក្រោម​នេះ ៖
-​ក្លិប​បាល់ទាត់ CSKA Mosc ត្រូវ​ជួប​ការប្រកួត​ជាមួយនឹង ក្លិប​ជើង​ខ្លាំង អាល្លឺម៉ង់ Bayern Munich ។ ក្លិប Bayern Munich ដែល​ជា​ភ្ញៀវ​របស់ CSKA Mosc បាន​លុត​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល ៣-១ ។​

-​ក្លិប​មេឃ​ខៀវ Man City ឈ្នះ ក្លិប Pizen ដោយ​លទ្ធផល ៤-២ ខណៈ​ដែល​មេឃ​ខៀវ​ជា​ម្ចាស់ផ្ទះ​នោះ ។ សម្រាប់ ២ ប្រកួត​ខាងលើនេះ​ស្ថិត​នៅ​តារាង​ក្រុម D ក្នុង​ក្របខណ្ឌ UEFA CHAMPIONS LEAGUE ។​

– សម្រាប់​ក្រុម A ដែលមាន ២ ប្រកួត ត្រូវ​នឹង ៤ ក្រុម ក្លិប Shak Donestsk បាន​លុត Sociedat ដោយ​លទ្ធផល ៤-០ ខណៈ​ដែល Lever Kusen ចាញ់ ក្លិប Man Utd ដោយ​លទ្ធផល ០-៥ ។​

– ក្លិប​បាល់ទាត់ Juventus បាន​លុត FC Cop’hagen ៣-១ ខណៈ Real Madrid លុត Gatasary ៤-១ ។ សម្រាប់​ពីរ​គូ​នេះ​ស្ថិត​នៅ​តារាង B ។​

– ដោយឡែក​សម្រាប់​តារាង C ក្លិប​បាល់ទាត់ Anderlecht បាន​រង​ការ​លុត Benficn ២-៣ លើ​ទឹកដី​របស់​ខ្លួន ស្របពេល​ដែល PSG លុត Olympiakos ២-១ ៕

មតិយោបល់