ចិន៖យោងតាមគេហទំព័របរទេសនានាបានឲ្យដឹងថា នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆកាឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះ មានបុរសវ័យក្មេងម្នាក់បានដឹកអូដ្ឋរបស់ខ្លួនចូលទៅក្នុងក្រុង Shaoxing ខេត្ត Zhejiang ប្រទេសចិន ដើម្បីសុំទាន។ បុរសម្នាក់នោះបានដើរសុំទានតាមផ្លូវនៅក្នុងទីក្រុងនេះរហូត បើគាត់សុំប្រាក់មិនបានគាត់នឹងលុតជង្គង់មិនក្រោកវិញនោះឡើយ។ ម្ចាស់ហាងភាគច្រើន រួមទាំងអ្នកលក់ដូរខ្លាចមានផលប៉ះពាល់ដល់អាជីវកម្មរបស់ខ្លួនក៏ឲ្យលុយ និងប្រាប់គាត់ឲ្យទៅឆ្ងាយ។ ទន្ទឹមនឹងនេះផងដែរការដឹកសត្វអូដ្ឋធ្វើចរាចរណ៍តាមផ្លូវសាធារណៈធ្វើឲ្យមនុស្សជាច្រើនមិនពេញចិត្ត ហើយអ្នកទាំងនោះបាននិយាយថាបុរសម្នាក់នោះមានសុខភាពល្អមិនខំធ្វើការដើម្បីរកប្រាក់ចិញ្ចឹមជីវិតបែរជាដឹកសត្វអូដ្ឋដើរសុំទានគេទៅវិញ៕
ព័ត៌មានជាតិ
មតិយោបល់