ទីក្រុងមូស្គូ (28/11/13) ៖លោកប្រធានាធិបតីរូស្ស៊ី Vladimir Putin បានមានប្រសាសកាលពីថ្ងៃព្រហស្បតិ៍នេះថាប្រទេសរូស្ស៊ីនឹងដាក់ផែនការនៃការដាក់ឲ្យប្រើប្រាស់នូវអាវុធ S-400 ទៅក្នុងប្រព័ន្ធការពារផ្នែកអាកាសរបស់កងទ័ពអាកាសរបស់ប្រទេសខ្លួននាឆ្នាំ 2014 នេះ។
ជាប្រភេទអាវុធដែលរូស្ស៊ីបានដាក់ទៅឲ្យកងទ័ពអាកាសខ្លួនប្រើប្រាស់បាន 2 គ្រឿងរួចមកហើយកាលពីដើមឆ្នាំហើយផែនការដោយបញ្ចេញ 3 គ្រឿងទៀតសម្រាប់ឆ្នាំក្រោយ។មកទល់នឹងពេលនេះនៅទូទាំងប្រទេសរូស្ស៊ីបានប្រើប្រាស់អាវុធប្រភេទនេះអស់ 5 គ្រឿងមកហើយដែល 2 គ្រឿងនៅក្បែរទីក្រុងមូស្គូហើយ 3 ទៀតនៅតំបន់ផ្សេងទៀតនៃប្រទេស។
អាវុធ S-400 ដែលត្រូវបានអង្គការណាតូហៅវាថា SA-21 Growler ជាប្រភេទអាវុធដែលអាចបាញ់មីស៊ីលនិងគ្រាប់ផ្សេងនៅកំពស់ 400 គីឡូម៉ែត្រក្នុងអាកាសហើយអាចបាញ់គ្រាប់ប្លោងបានចម្ងាយ 60 គីឡូម៉ែត្រផងដែរ៕
មតិយោបល់