ព័ត៌មានជាតិ

មនុស្ស​ប្រុស​ស្រី ៧៦ នាក់​នាំគ្នា​ស្រាត​ដើម្បី​សម្បុរ​ស​ធម៌​

អង់គ្លេស​៖​សម្រាប់​ថ្ងៃ​ចុងក្រោយ​នេះ រូបភាព​អ​ក្រា​ត​ដែល​ថត​សម្រាប់​ប្រតិទិន ឆ្នាំ ២០១៤ បាន​ក្លាយជា​ទី​ចំណាប់អារម្មណ៍​របស់​អ្នកលេង​លើ​អន​ឡាញ​។​
​បុរស​ស្ត្រី​ចំនួន ៧៦ នាក់ នៅ​ទីក្រុង Bedfordshire ស្ថិតនៅ​កណ្តាល​ទីក្រុង​នៃ​ប្រទេស​អង់គ្លេស បាន​ស្មគ្រចិត្ត​រួម​គ្នា​ថតរូ​បអាក្រាត ក្នុង​គោលបំណង​ដើម្បី​សម្បុរ​ស​ធម៌​។​

​ក្មេងស្រី Steaggles Emily អាយុ ២០ ឆ្នាំ ដោយ​ប្រើ​ពេលវេលា​រយៈពេល ៣ ខែ ដើម្បី​ជម្រុញ និង​លើកទឹកចិត្ត​ឲ្យ​មនុស្ស​ជាច្រើន​ដើម្បី​ចូលរួម​។​
​តាម​ប្រភព​ព័ត៌មាន​របស់ Daily Mail បាន​ចុះ​ផ្សាយ​ឲ្យដឹងថា Emily បាន​ស្រ​ម៉ៃ​ថា នឹង​អាច​ធ្វើ​អ្វី​ដែល​មាន​អត្ថន័យ និង​ជួយ​លើ​ទឹកចិត្ត​ចំពោះ​អ្នកជំងឺ​ដែល​រង​នូវ​បញ្ហា​ផ្លូវចិត្ត ជាពិសេស​ដល់​មិត្ត​ល្អ​របស់​នាង ឈ្មោះ Lizzie Barnes ដែល​បាន​ធ្វើ​អត្តឃាត និង​ស្លាប់ កាលពី​ថ្ងៃ​ទី ១២ ខែ ឧសភា ឆ្នាំ ២០១២ ។​

​ការប្រមូល​មនុស្ស​ជាច្រើន ឲ្យ​ថត​អាក្រាត​ដើម្បី​ប្រតិទិន​នេះដែរ ជា​ប្រភព​មួយ​សំខាន់​ដើម្បី​បង្កើត​ប្រាក់ និង​រួមចំណែក​ដល់​អង្គការ MIND ។ នេះ​គឺជា​សម្បុរ​ស​ធម៌​មួយ ដើម្បី​គាំទ្រ​ដល់ អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្ត ពោល​គឺ​បើ​អ្នកទិញ ប្រតិទិន​ខាងលើ មានន័យ​ថា​បាន​ចូលរួមចំណែក ១០ ផោន​ចូល​ទៅ​កាន់​អង្គការ​នេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Nakeforcharity4_zps308942e1.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Nakeforcharity1_zps1d94b37f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Nakeforcharity2_zpsc6c510fc.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Nakeforcharity6_zps7b98b90f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Nakeforcharity3_zps2756268b.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Nakeforcharity8_zps896a4dcb.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Nakeforcharity5_zps7bc05141.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Nakeforcharity7_zpscd9b0611.jpg

មតិយោបល់