ព័ត៌មានសិល្បៈ និងកម្សាន្ត

រស់នៅ​ជាមួយ​បេះដូង​ខុស​ទីតាំង​អស់​រយៈពេល ២៤ ឆ្នាំ​

ចិន​៖​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១៩ ខែវិច្ឆកា ឆ្នាំ ២០១៣ បានឲ្យដឹងថា ដោយសារ​តែ​ជម្ងឺ​បេះដូង​ពី​កំណើត​ធ្វើឲ្យ​លោក Cough Zhiliang វ័យ ២៤ ឆ្នាំ​ជា​ជនជាតិ​ចិន​រស់​ជាមួយបេះដែល​ស្ថិត​នៅ​ខុស​ទីតាំងពី​កំណើត​រហូតមក​។ លោក Zhiliang ត្រូវបាន​គេ​ធ្វើការ​វិនិច្ឆ័យ​រកឃើញ​ថា​គាត់​មាន​ជម្ងឺ​បេះដូង​ដែល​កើតឡើង​ខុស​ទីតាំង ដែល​គ្រប់​ដណ្តប់​ដោយ​ស្រទាប់​ស្តើង​នៃ​ស្បែក​អាច​មើលឃើញ​បេះដូង​លោត​យ៉ាងច្បាស់​នៅ​ចន្លោះ​ដើមទ្រូង​។ ករណី​នេះ​អាច​ចាត់ទុកថា​ជា​មនុស្ស​ដ៏​កម្រ​ដែល​អាច​រស់នៅ​រហូតមក ព្រោះ​ចំនួន ៩០ ភាគ​នៃ​អ្នក​ដែល​កើត​ជម្ងឺ​នេះ​នឹង​ស្លាប់​បន្ទាប់ពី​ចាប់កំណើត​។ នៅពេលដែល​លោក Zhiliang កើត​គ្រូពេទ្យ​បាន​ណែនាំ​ឪពុក​ម្តាយ​របស់​គាត់​ថា​ទារក​នេះ​អាចរ​ស់រាន្ត​មានជីវិត​សង្ឍឹម​តិច​ណាស់​ដោយសារ​តែ​ថ្ងៃ​ណា​មួយ​បេះដូង​របស់​គាត់​នឹង​មាន​បញ្ហា​៕ លោក Wuhan បាន​ធ្វើដំណើរ​ទៅ​ទីក្រុង Wuhan ខេត្ត Hubei ក្នុង​គោលបំណង​ទទួល​ការវះកាត់​ដោយ​ឥតគិតថ្លៃ​។ ឥឡូវនេះ​លោក​វេជ្ជ​បណ្ខិត​បាន​រៀបចំ​គំរោង​ដើម្បី​ធ្វើ​ការវះកាត់​ឲ្យ​លោក Zhiliang ដើម្បី​សង្គ្រោះ​ជីវិត​គាត់​ពី​សេចក្តីស្លាប់​៕​
Heart
 

មតិយោបល់